ការប្រកួត Euro 2024 ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង ហូឡង់ និង បារាំង នៅកីឡដ្ឋាន Leipzig Stadium។
ទាំង ហូឡង់ និង បារាំង បានចាប់ផ្តើម ការប្រកួតបើកឆាក Euro 2024 ដោយឈ្នះដូចគ្នា ដូច្នេះប្រទេសទាំងពីរមានបីពិន្ទុដូចគ្នាក្នុងពូល D។
ហូឡង់ អាចនឹងសប្បាយចិត្តបើទោះបីជាអាចយកបានត្រឹមតែមួយពិន្ទុពីការប្រកួតនេះ ហើយប្រើឱកាសយកបីពិន្ទុក្នុងជំនួបទល់និង អូទ្រីស ដែលជាការប្រកួតចុងក្រោយនៃវគ្គចែកពូល។
ប្រកួតឈ្នះ ៩ ប្រកួតក្នុងចំណោមការប្រកួតអន្តរជាតិ ១១ប្រកួតចុងក្រោយផ្តល់ឱ្យ ហូឡង់ នូវឱកាសទប់ទល់និង បារាំង ដើម្បីទទួលបានអ្វីមួយពីការប្រកួតនេះ។
ចំណែកឯ បារាំង បច្ចុប្បន្នបានឈរនៅទីតាំងដ៏ខ្លាំងមួយ ដើម្បីឆ្លងផុតពីវគ្គចែកពូលទៅកាន់វគ្គចាញ់ធ្លាក់។ បន្ទាប់ពីចាញ់ អាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោកនៅ ហ្កាតា ឆ្នាំ ២០២២ ដោយការស៊ុតបាល់ប៉េណាល់ទីមក បារាំង នឹងធ្វើឱ្យបានល្អប្រសើរជាងមុនមួយកំរិតទៀត នៅក្នុងការប្រកួត Euro 2024។
លើសពីនេះ បារាំង ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតអន្តរជាតិ ១៥ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយជាមួយនឹងខ្សែប្រយុទ្ធ Mbappe ព្រមទាំងមានជំនួយពី Dembele នៅជួរមុខ ក្រុមរបស់លោក Didier Deschamps យ៉ាងហោចណាស់ ក៏គួរតែអាចបំប៉ោងសំណាញ់ទីគូប្រកួតបាន នៅក្នុងជំនួបនេះ។
ការព្យាករណ៍ : ទាំង ហូឡង់ និង បារាំង ចាប់ផ្តើម Euro 2024 ដោយឈ្នះដូចគ្នា ហើយក្រុមទាំងពីរអាចវាយបកគ្នាទៅវិញទៅមក ដែលអាចជាជំនួបដ៏តឹងតែងមួយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ Correct Score: ១-១៕