ព្យាករណ៍គូ Spain vs Italy ម៉ោង២រំលងអាធ្រាត្រ

ការប្រកួត Euro 2024 ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Spain និង Italy នៅកីឡដ្ឋាន Arena AufSchalke។

Spain ក្រោមការដឹកនាំរបស់លោក Luis de la Fuente បានប្រកួតឈ្នះ ៧ ប្រកួតក្នុងចំណោម ៨ប្រកួត សរុបអំឡុងពេលប្រកួតវគ្គជម្រុះ ហើយទើបតែទទួលបានបីពិន្ទុ បន្ទាប់ពីប្រកួត ឈ្នះ Croatia ៣-០ ។ 

លទ្ធផល ចុងក្រោយ ថ្មីៗនេះ ជា រួម ក៏ ល្អគួរឱ្យចាប់ អារម្មណ៍ ផង ដែរ សម្រាប់ Spain ខណៈ ប្រកួតចាញ់តែ ១ ប្រកួតគត់ ក្នុង ចំណោមការ ប្រកួត អន្តរជាតិ ១៣ ប្រកួតចុងក្រោយនៅទូទាំងការ ប្រកួត ទាំង អស់ រួមបញ្ចូលទាំងប្រកួតឈ្នះមិនតិចជាង ១១ ប្រកួតឡើយ។ 

ចំណែកឯ Italy របូតគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលត្រឹមតែ ២៣ វិនាទីក្នុងជំនួបបើកឆាកទល់និង Albania ប៉ុន្តែក្រុម Azzurri បានបង្កើតទម្រង់លេង និងវាយបកមកវិញ ដោយគ្រាប់បាល់ ២ គ្រាប់ភ្លាមៗ វិញក្នុងតង់ទីមួយ។

ក្រុមរបស់លោក Luciano Spalletti ប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១២ ប្រកួតចុងក្រោយ ដោយប្រកួតឈ្នះមិនតិចជាង ៨ ប្រកួតផងដែរ ដូច្នេះ Italy ក៏នឹងមានទំនុកចិត្តខ្ពស់ផងដែរឈានចូលមកក្នុងការប្រកួតនេះ។ 

ការព្យាករណ៍ : ទាំង Spain និង Italy នឹងត្រូវប្រឈមមុខនឹងការប្រកួតដ៏លំបាកដូចគ្នា ក្នុងជំនួបនេះ ហើយក្រុមទាំងពីរអាចនឹងស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក ដែលលទ្ធផលអាចនឹងបញ្ចប់ដោយស្មើផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ស្នើ Correct Score: ១-១៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង