ការប្រកួត Euro 2024 ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Denmark និង England នៅកីឡដ្ឋាន Frankfurt Arena ។
Denmark បានបណ្តោយឱ្យ Slovenia វាយបកតាមស្មើ នៅក្នុងការប្រកួតបើកឆាកពូល C បន្ទាប់ពីបាននាំមុខ ១-០ តាមរយៈគ្រាប់បាល់របស់កីឡាករ Christian Eriksen ដែលបានគ្រប់គ្រងទាំងស្រុង នៅក្នុងតង់ទីមួយនៃការប្រកួត។
ទោះជាយ៉ាងណាក៏ដោយ Slovenia បានវិលត្រលប់មកវិញបន្តិចម្តងៗ ក្នុងតង់ទីពីរ ដែលធ្វើឱ្យ Denmark ធ្លាក់ទម្រង់លេងរហូតដល់ចុងបញ្ចប់ នៃការប្រកួត ដែលលទ្ធផលបញ្ចប់ដោយស្មើ ១-១ ។
ចំណែកឯ England ក៏បានចាប់ផ្តើមការប្រកួតបើកឆាកក្នុងពូល C ក្នុងទម្រង់ដ៏ល្អផងដែរ ខណៈដែលពួកគេបាននាំមុខ Serbia ១-០ តាមរយៈការតែតបាល់បញ្ចូលទីរបស់កីឡាករ Jude Bellingham ពីការបញ្ជូនបាល់ដោយកីឡាករ Trent Alexander-Arnold។
អ្វីដែលសំខាន់បង្ហាញថា England ប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតអន្តរជាតិ ១៥ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ខណៈពេលដែលប្រកួតឈ្នះមានចំនួន ១០ ប្រកួតផងដែរ នៅក្នុងដំណើរការប្រកួតដ៏ល្អនេះ។
ការព្យាករណ៍ : Denmark នឹងនាំមកនូវលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងការប្រកួតនេះ ខណៈដែលពួកគេប្រកួតចាញ់តែ ១ប្រកួតគត់ ក្នុងចំណោម ១៣ប្រកួតកន្លងមកនៅទូទាំងការប្រកួតទាំងអស់ ប៉ុន្តែជំនួបជាមួយ England នេះ អាចនឹងធ្វើឱ្យលទ្ធផលមានការប្រែប្រួល។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ England ឈ្នះ ក្នុងលទ្ធផល England ២-១ Denmark៕