ការប្រកួត Euro 2024 ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Portugal និង Czechia នៅកីឡដ្ឋាន Red Bull Arena Leipzig ។
Portugal គឺជាក្រុមដែលលេចធ្លោនៅក្នុងជំនួបទល់នឹងសាធារណៈរដ្ឋ Czech បន្ទាប់ពីអឺរ៉ូឆ្នាំ១៩៩៦។ ដោយបានប្រកួតឈ្នះ ៤ ប្រកួតក្នុងចំណោមការជួបគ្នា ៤លើកចុងក្រោយបំផុត នៅក្នុងការប្រកួតពាន Nations League ឆ្នាំ២០២២ ។
មុនឈានដល់ការប្រកួតនេះ Portugal មានទម្រង់លេងយ៉ាងល្អ ដោយប្រកួតឈ្នះ ១៣ប្រកួតក្នុងចំណោម ១៥ប្រកួតចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រកួតចាញ់ ២ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយ អាចជាការចង្អុលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាមួយចំនួន ដែលកំពុងកើតឡើង។
មិនដូច Portugal ដែលឈរនៅកំពូលតារាងក្នុងពូលនោះទេ Czechia បានបញ្ចប់ដោយឈរនៅលេខ២ មានតែ ១៥ពិន្ទុ ស្មើតែពាក់កណ្តាលដែល Portugal គ្រប់គ្រងប៉ុណ្ណោះ។
ការប្រកួតជម្រុះលើកនេះ Czechia មិនស្គាល់ចាញ់សោះ ៧ប្រកួត ដោយស្មើតែ ១ប្រកួតគត់។ ក្រុមរបស់លោក Ivan Hašek បានបញ្ចប់ការប្រកួតមិត្តភាពជាមួយនឹងជ័យជំនះ ២-១ លើ North Macedonia ដែលជាជ័យជំនះទី៥ជាប់ៗគ្នា។
ការព្យាករណ៍ : ទាំង Portugal និង Czechia ចូលមកក្នុងការប្រកួតនេះដោយមានដំណើរស៊ុតបាល់បញ្ចូលទីច្រើនកន្លងមក និងរួមជាមួយវត្តមានកីឡាករដែល មានទេពកោសល្យកំពូលៗមួយចំនួន ជុំវិញពិភពបាល់ទាត់ផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះ គឺ Portugal ឈ្នះ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕