ព្យាករណ៍គូ Spain vs Croatia

ការប្រកួត Euro 2024 ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Spain និង Croatia នៅកីឡដ្ឋាន Olympiastadion Berlin។

Spain បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល A ដោយឈរនៅកំពូតារាងមាន ៤ ពិន្ទុពីលើ Scotland ដែលពួកគេប្រកួតឈ្នះ ៧ ប្រកួតក្នុងចំណោម ៨ ប្រកួត និងចាញ់តែ ១ ប្រកួតគត់ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា Spain បានរបូតគ្រាប់បាល់តែ ៥ គ្រាប់អំឡុងពេលប្រកួតវគ្គជម្រុះចែកពូលនេះ។

លើសពីនេះទៅទៀត Spain ក៏បានយកឈ្នះ Italy និង Croatia (ដោយការស៊ុតបាល់ប៉េណាល់ទី) ក្នុងការប្រកួត Nations League កាលពីខែមិថុនាកន្លងទៅ ដូច្នេះលទ្ធផលទាំងនេះគួរតែឈរទៅខាង Spain សម្រាប់ការប្រកួតនេះ។ 

ចំណែកឯ Croatia ឆ្លងកាត់វគ្គជម្រុះ Euro 2024 ដោយឈរនៅលេខក្នុងតារាងតាមពីក្រោយ Turkey ដែលឈរនៅកំពូលតារាងពូល D។ ពួកគេប្រកួតឈ្នះ ៥ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត ក្នុងចំណោម ៨ ប្រកួតក្នុងពូល។ 

លទ្ធផលកន្លងមកនៅក្នុងការប្រកួតជើងឯកអឺរ៉ុប ហាក់ដូចជាមានការខ្វះខាតតិចតួច ខណៈដែល Croatia ប្រកួតឈ្នះតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត Euro ១២ ប្រកួតចុងក្រោយ រួមជាមួយនឹងលទ្ធផលប្រកួតចាញ់ ៥ ប្រកួត។

ការព្យាករណ៍ : នៅក្នុងពូលដ៏ស្វិតស្វាញដែលមាន Italy និង Albania ដែលកំពុងឡើងជើងនោះ Spain និង Croatia យល់ពីសារៈសំខាន់នៃការដណ្តើមយកបីពិន្ទុពីការប្រកួតមួយនេះ ប៉ុន្តែបន្ទាប់ពីប្រកួតឈ្នះ ៥ ប្រកួតក្នុងចំណោមជំនួប ៧ ប្រកួតចុងក្រោយទល់និង Croatia វាគួរតែជា Spain ដែលទទួលបានជ័យជំនះនៅទីនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Spain ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង