ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Endrick Felipe បានបដិសេធការប្រៀបធៀបរូបខ្លួន ទៅនឹងវីរៈបុរសបាល់ទាត់ Pelé

ខ្សែប្រយុទ្ធរបស់ប្រេស៊ីល កីឡាករ Endrick បានច្រានចោលការប្រៀបធៀបរូបខ្លួន ជាមួយអតីតវីរបុរសរបស់ប្រេស៊ីល Pelé ហើយបានស្នើសុំ "ទុកឱ្យប្រវត្តិសាស្ត្រជាអ្នកបង្កើតវាឡើង" ។ 

តារាឆ្នើមរបស់ក្លឹប Palmeiras ដែលនឹងប្តូរទៅកាន់ Real Madrid វ័យ ១៨ឆ្នាំ នៅថ្ងៃទី២១ ខែកក្កដា​ ខាងមុខនេះ បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ជួយឱ្យប្រេស៊ីលឈ្នះម៉ិកស៊ិក ៣-២ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍ មុនឈានចូលដល់ការប្រកួត Copa América។ 

Endrick បាននិយាយថា "ខ្ញុំតែងតែគិតវាក្នុងខួរក្បាលរបស់ខ្ញុំដែលអ្នកសារព័ត៌មាន ជាអ្នកបង្កើតវាដោយខ្លួនឯង អ្នកបង្កើតរឿងឆ្កួតៗ" ។ "កាលខ្ញុំនៅក្មេង ពេលខ្ញុំអាយុ ១៦ឆ្នាំ ខ្ញុំបានមើលប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ខ្ញុំមិនកុហកទេ ហើយពួកគេបន្តប្រៀបធៀបខ្ញុំទៅនឹង Vitor Roque បន្តប្រៀបធៀបខ្ញុំទៅនឹង Pelé ។ អ្នកទាំងអស់គ្នា គឺជាមនុស្សឆ្កួត។ Pelé គឺ Pelé ។

Endrick គឺជាកីឡាករវ័យក្មេងដែលទទួលបានការវាយតម្លៃខ្ពស់បំផុតរបស់ប្រេស៊ីល ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Palmeiras ក្នុងអាយុ ១៦ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២។

កាលពីដើមឆ្នាំនេះ Endrick ក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក បន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់ដំបូង ក្នុងក្រុមឈុតធំ ប្រេស៊ីល ក្នុងជ័យជម្នះ ១-០ ទល់និងអង់គ្លេស ដែលបានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចរកគ្រាប់បាល់អន្តរជាតិ នៅកីឡដ្ឋាន Wembley។

បីថ្ងៃក្រោយមក គាត់បានក្លាយជាកីឡាករតែម្នាក់គត់ ដែលមានអាយុក្រោម ១៨ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិពីរប្រកួតជាប់ៗគ្នា ចាប់តាំងពី Pelé ក្នុងឆ្នាំ១៩៥៧ ដោយបានស៊ុតបំប៉ោងសំណាញ់ទី អេស្ប៉ាញ ដែលលទ្ធផលបញ្ចប់ដោយស្មើ ៣-៣ នៅកីឡដ្ឋាន Bernabéu របស់ទីក្រុង Madrid។

បច្ចុប្បន្ន Endrick ដែលជាកីឡាកររបស់ Real Madrid មានគ្រាប់បាល់អន្តរជាតិ ៣គ្រាប់ បន្ទាប់ពីបង្ហាញខ្លួន ៣ប្រកួត សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង