Bernardo Silva ព្យាយាមបញ្ចុះបញ្ចូល Joao Neves ឱ្យបដិសេធការផ្ទេរទៅកាន់ Man Utd ហើយចូលរួមជាមួយ Man City វិញ

តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Bernardo Silva ចង់ឱ្យកីឡាករវ័យក្មេងព័រទុយហ្គាល់ Joao Neves ចូលរួមជាមួយក្រុមខ្លួន នៅ Premier League ជាជាងចូលរួមជាមួយក្រុម Manchester United។

ក្រុមបិសាចក្រហម Manchester United មានការចាប់អារម្មណ៍ជាយូរណាស់មកហើយ ទៅលើខ្សែបម្រើកណ្តាល ដោយសារតែទម្រង់លេងដ៏ល្អនៅ Benfica ស្របពេលដែលមានសេចក្ដីរាយការណ៍ថា United សុខចិត្តចំណាយប្រាក់ជាង ១០០លានអឺរ៉ូ ដើម្បីនាំយកកីឡាកររូបនេះ។

ក៏ប៉ុន្តែតារាឆ្នើមរបស់ Manchester City កីឡាករ Bernardo Silva បាននិយាយជាមួយខ្សែបម្រើការពារវ័យ ១៩ឆ្នាំរូបនេះរួចហើយថា និងមានបំណងអូសទាញរូបគាត់មកចូលរួមជាមួយខ្លួន ក្នុងក្រុមរបស់លោក Pep Guardiola ក៏ដូចជាជាមួយក្រុមជម្រើសជាតិផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Silva វ័យ ២៩ឆ្នាំរូបនេះ បានសារភាពថា Neves ត្រូវតែសម្រេចចិត្តដោយខ្លួនឯងចំពោះរឿងនេះ។ 

Silva បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំបានប្រាប់គាត់ឱ្យទៅ Manchester City"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង