Manchester United ដាក់សំណើផ្ទេរតម្លៃ ៦០លានអឺរ៉ូ សម្រាប់ខ្សែការពារឆ្នើមវ័យក្មេង Leny Yoro របស់ Lille

Manchester United បានដាក់សំណើដើម្បីចុះហត្ថលេខាលើខ្សែការពារ Leny Yoro ពី Lille នៅរដូវក្តៅនេះ។

Yoro បានក្លាយជាខ្សែការពារកណ្តាលវ័យក្មេងដ៏ជោគជ័យម្នាក់ នៅក្នុងបាល់ទាត់អឺរ៉ុប បន្ទាប់ពីបានចូលរួមក្នុងក្រុមឈុតធំរបស់ Lille នៅអាយុត្រឹមតែ ១៦ឆ្នាំ ក្នុងឆ្នាំ២០២២។

កីឡាករសញ្ជាតិបារាំង ដែលបច្ចុប្បន្ននេះមានអាយុ ១៨ឆ្នាំ បានដើរតួយ៉ាងសំខាន់សម្រាប់ Lille ក្នុងរដូវកាលនេះ ខណៈដែលក្លឹបបញ្ចប់ក្នុងដំណែង Champions League ជាមួយនឹងកំណត់ត្រាការពារល្អបំផុតទីបីនៅក្នុង Ligue 1 បន្ទាប់ពី PSG និង Nice ។

ខណៈពេលដែល Real Madrid ក៏មានទំនាក់ទាក់ទងជាមួយ Yoro មួយរយៈមកហើយផងដែរ ក៏ប៉ុន្តែសារព័ត៌មាន Marca បានលើកឡើងថា Manchester United បានធ្វើការយ៉ាងរហ័ស និងយកឈ្នះការប្រជែងដោយការដាក់សំណើ តម្លៃលើសពីទីផ្សារ សម្រាប់ខ្សែការពារកណ្តាល ដែលគេជឿជាក់ថា មានតម្លៃប្រហាក់ប្រហែល ៦០លានអឺរ៉ូ។

Paris Saint-Germain និង Liverpool ក៏មានការចាប់អារម្មណ៍លើខ្សែការពារក្មេងជំទង់រូបនេះផង ដែលកំពុងឈានចូលដល់រយៈ ១២ខែចុងក្រោយ នៃកិច្ចសន្យាជាមួយ Lille៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង