Kevin De Bruyne បើកចំហទទួលយកការផ្ទេរទៅកាន់ អារ៉ាប៊ីសាអូឌីត ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ

Kevin De Bruyne ដែលកំពុងឈានចូលដល់ឆ្នាំចុងក្រោយ នៃកិច្ចសន្យារបស់គាត់នៅ Manchester City ហើយនៅតែបន្តមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់ជាមួយក្លឹប។ បានបង្ហាញថា "ចំនួនប្រាក់ដ៏សម្បើម" អាចនឹងពិបាកក្នុងការបដិសេធ។ 

ក្លឹបជាច្រើននៅ អារ៉ាប៊ីសាអូឌីត បានចាប់អារម្មណ៍ជាយូរណាស់មកហើយ មកលើ De Bruyne ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតនៅ Premier League ហើយអាចផ្តល់នូវប្រាក់ឈ្នួល ៣០០,០០០ ផោនក្នុងមួយសប្តាហ៍សម្រាប់កីឡាកររូបនេះ។ ហើយ De Bruyne បានបញ្ជាក់ថា គាត់នឹងស្តាប់ការផ្តល់ជូនណាមួយពី Saudi Pro League ។

De Bruyne បានប្រាប់ទៅកាន់កាសែតបែលហ្ស៊ិកមួយថា "ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀត ដូច្នេះខ្ញុំត្រូវតែគិតអំពីអ្វីដែលអាចកើតឡើង"។ "នៅក្នុងវ័យរបស់ខ្ញុំ អ្នកត្រូវតែបើកចំហចំពោះអ្វីគ្រប់យ៉ាង។ អ្នកកំពុងនិយាយអំពីចំនួនប្រាក់ដ៏ច្រើន មិនគួរឱ្យជឿនៅក្នុងអ្វីដែលអាចជាចុងបញ្ចប់ នៃអាជីពរបស់ខ្ញុំ។ ពេលខ្លះអ្នកត្រូវគិតអំពីរឿងនោះ។"

De Bruyne បានបន្ថែមថា "ប្រសិនបើខ្ញុំលេងនៅទីនោះរយៈពេលតែ ២ឆ្នាំ ខ្ញុំអាចនឹងរកបានប្រាក់ជាច្រើនមិនគួរឱ្យជឿ។ មុនពេលនោះ ខ្ញុំត្រូវលេងបាល់ទាត់រយៈពេល ១៥ឆ្នាំ ដែលខ្ញុំប្រហែលជាមិនអាចរកបានដល់ចំនួននោះទេ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង