Kylian Mbappe បានចុះកិច្ចសន្យាជាមួយ Real Madrid លើការផ្ទេរដោយឥតគិតថ្លៃ

ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ ២៥ ឆ្នាំបច្ចុប្បន្ននេះ បានចុះកុងត្រាជាមួយ Real Madrid ហើយនឹងផ្លាស់មកកាន់ប្រទេសអេស្ប៉ាញ នៅពេលដែលទីផ្សារដោះដូរកីឡាកររបស់ La Liga បើកនៅថ្ងៃទី១ ខែកក្កដា។

Real Madrid ត្រូវបានរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀង នៅសប្តាហ៍ក្រោយ ហើយការបង្ហាញខ្លួនកីឡាករជាផ្លូវការ នៅកីឡដ្ឋាន Bernabeu នឹងធ្វើឡើងមុនពេល Euro ២០២៤។

Mbappe ដែលជាម្ចាស់ជើងឯក World Cup ២០១៨ គឺជាកីឡាករស៊ុតបញ្ចូលទីជាប់កំណត់ត្រារបស់ PSG ជាមួយនឹងចំនួនគ្រាប់បាល់ ២៥៦គ្រាប់ ចាប់តាំងពីគាត់ប្តូរពី Monaco ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងឆ្នាំ២០១៧។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Real ដោយទទួលបានទឹកប្រាក់ ១៥លានអឺរ៉ូ ក្នុងមួយរដូវកាល បូកជាមួយនឹងទឹកប្រាក់បន្ថែមលើការចុះហត្ថលេខា១៥០លានអឺរ៉ូ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង