លោក Flick ដែលត្រូវបានបណ្តេញចេញដោយប្រទេសអាឡឺម៉ង់ ក្នុងខែកញ្ញាឆ្នាំ២០២៣ ត្រូវបានចូលមកកាន់តំណែងបន្តពី Xavi ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។
ក្លឹបយក្ស La Liga បានបញ្ជាក់ពីការតែងតាំងលោក Flick លើកិច្ចសន្យារយៈពេល ២ ឆ្នាំឈានចូលដល់រដូវកាល ២០២៤/២៥។
ជំហរ និងភាពល្បីល្បាញរបស់លោក Flick ជាមួយអាឡឺម៉ង់គឺ កើតឡើងបន្ទាប់ពីលោកបានដឹកនាំ Bayern Munich ឱ្យឈ្នះពានបីក្នុងឆ្នាំ២០២០ ដោយឈ្នះ Bundesliga, German Cup និង Champions League ។
លើសពីនេះទៅទៀត អ្នកចាត់ការវ័យ ៥៩ឆ្នាំរូបនេះ បានគ្រប់គ្រងក្រុមជម្រើសជាតិអាឡឺម៉ង់ Bayern Munich និង TSG Hoffenheim ក្នុងអាជីពជាគ្រូបង្វឹកដែលមានរយៈពេល២៨ឆ្នាំ។
មុនពេលដឹកនាំក្រុមជម្រើសជាតិ លោក Flick បានចូលរួមជាមួយ Bayern ក្នុងឆ្នាំ២០១៩ ហើយគាត់បានគ្រប់គ្រង Bayern អស់រយៈពេល ២ឆ្នាំរហូតដល់ឆ្នាំ២០២១ ដែលក្នុងអំឡុងពេលរបស់គាត់នៅកីឡដ្ឋាន Allianz Arena បានឈ្នះពាន Bundesliga ជាប់ៗគ្នា និងបានដឹកនាំក្លឹបឱ្យឈ្នះពាន Champions League ជាលើកទីប្រាំមួយ និងចុងក្រោយបង្អស់។
លោក Flick ក៏បាននាំយកពាន DFB-Pokal, DFL-Supercup, UEFA Super Cup និង FIFA Club World Cup ក្នុងអំឡុងពេលដែលគាត់នៅទីក្រុង Munich ផងដែរ៕