Antony Martial បានប្រកាសថាគាត់នឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ ៩ឆ្នាំបន្ទាប់ពីប្តូរពី Monaco ក្នុងតម្លៃ ៥៨ លានផោន នៅឆ្នាំ២០១៥ ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានក្លាយជាកីឡាកវ័យជំទង់ថ្លៃជាងគេបំផុត ហើយបង្ហាញខ្លួន ៣១៧ ប្រកួតសម្រាប់បីសាចក្រហម និងស៊ុតបញ្ចូលទីបាន ៩០ គ្រាប់ក្នុងអំឡុងពេលនៅ Old Trafford ។
កីឡាករសញ្ជាតិបារាំងរូបនេះបានបញ្ចប់រដូវកាលដំបូងរបស់គាត់នៅក្នុងឆ្នាំ២០១៥/១៦ ដោយជាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប ស៊ុតបញ្ចូលទីបាន ១៧ គ្រាប់នៅទូទាំងការប្រកួតទាំងអស់ ។
ក្នុងអំឡុងពេលនៅជាមួយក្លឹប Martial បានឈ្នះពាន FA Cup, UEFA Europa League និង EFL Cup ។
Martial រីករាយការស៊ុតបញ្ចូលទីដ៏ល្អបំផុតក្នុងរដូវកាល ២០១៩/២០ នៅពេលដែលគាត់បានស៊ុតបញ្ចូលទី សរុប ២៣ គ្រាប់ ដែលរាប់បញ្ចូលទាំងការស៊ុតបញ្ចូលទី hat-trick ដំបូងហើយ ១៧គ្រាប់ នៃការស៊ុតបញ្ចូលទីទាំងនោះបានមកពីការប្រកួតលីគ។
ប៉ុន្តែ Martial បានរងរបួសជង្គង់ក្នុងខែមីនាឆ្នាំ២០២១ ដែលបានធ្វើឱ្យគាត់អវត្តមានរហូតដល់រដូវកាលបន្ទាប់។ គាត់មានការលំបាកក្នុងការបង្ហាញខ្លួននៅលើទីលាន ដោយសារតែបញ្ហារបួសកើតឡើងបន្តបន្ទាប់គ្នា ដែលជាលទ្ធផលគាត់ត្រូវបានផ្លាស់ប្តូរទៅ Sevilla ក្នុងឆ្នាំ២០២២ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែ។
ពីររដូវកាលចុងក្រោយនេះ Martial បានលេងត្រឹមតែ ៤៨ ប្រកួតប៉ុណ្ណោះសម្រាប់ United ដែលភាគច្រើនជាការងេីបចេញពីកៅអីបំរ៉ុង ហើយលេងបានត្រឹមតែ ៦២៩នាទីប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងរដូវកាល ២០២៣/២៤៕