Cristiano Ronaldo បាននិយាយថា "ខ្ញុំមិនដើរតាមកំណត់ត្រាទេ កំណត់ត្រាទេដែលដើរតាមខ្ញុំ" បន្ទាប់ពីបានបង្កើតកំណត់ត្រាថ្មី សម្រាប់ការស៊ុតបញ្ចូលទីក្នុងលីគ Saudi Pro League។
ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៩ឆ្នាំ បានស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងជ័យជំនះ ៤-២ របស់ Al-Nassr ទល់និង Al-Ittihad ដែលចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Ronaldo កើនឡើងដល់ទៅ ៣៥គ្រាប់។
នោះមានន័យថា Ronaldo បានឈ្នះដំណែង ចំនួនគ្រាប់បាល់ ៣៤ គ្រាប់របស់ Abderrazak Hamdallah ក្នុងឆ្នាំ ២០១៨-១៩។
Ronaldo បានស៊ុតបញ្ចូលទី ៦៤គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៦៩ប្រកួត ឱ្យ Al-Nassr នៅទូទាំងប្រកួតទាំងអស់ចាប់តាំងពីចូលរួមជាមួយក្លឹបដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី Manchester United ក្នុងខែមករា ឆ្នាំ២០២៣។
Ronaldo បច្ចុប្បន្ននេះ បានស៊ុតបញ្ចូលទីបាន ៧៦៥គ្រាប់ ក្នុងអាជីពរយៈពេល ២២ឆ្នាំ ដែលរួមបញ្ចូលទាំងការលេងនៅ Sporting Lisbon, Manchester United, Real Madrid និង Juventus ផងដែរ។
Al-Nassr បានបញ្ចប់ដោយឈរនៅលេខ២ ក្នុងតារាងពីររដូវកាលជាប់ៗគ្នា ដោយមាន ១៤ពិន្ទុ តាមពីក្រោយក្រុមជើងឯក Al-Hilal ហើយមាន ១៧ពិន្ទុ ដាច់ពីក្រុមឈរលេខ៣ Al-Ahli៕