គ្រាប់បាល់ Bicycle Kick របស់កីឡាករ Garnacho ជាប់ជា Goal of the Season 2023/24

ការស៊ុតបញ្ចូលទីដោយការហក់ទាត់បកក្រោយ ( Bicycle Kick ) ដ៏អស្ចារ្យរបស់ Alejandro Garnacho បានកើតឡើងក្នុងជំនួបរវាង Manchester United និង Everton នៅខែវិច្ឆិកា ដែលបានធ្វើឱ្យ កីឡាករឆ្នើមវ័យក្មេងរូបនេះ ឈ្នះពានរង្វាន់គ្រាប់បាល់ស៊ុតបញ្ចូលទី ប្រចាំរដូវកាល Premier League 2023/24។

ការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់កីឡាករវ័យ ១៩ឆ្នាំ Alejandro Garnacho បានកើតឡើងក្នុងរយៈពេលតិចជាង ៣នាទី ក្នុងការប្រកួតដែល Manchester United ឈ្នះ Everton ដោយលទ្ធផល ៣-០ នៅក្នុងកីឡដ្ឋាន Goodison Park ។

គ្រាប់បាល់នេះ កើតឡើងដោយ Marcus Rashford បានបញ្ជូនបាល់ទៅឱ្យ Diogo Dalot ដែលបានលើកបាល់ចូលទៅក្នុងប្រអប់ទី ជាកន្លែងដែល Garnacho ហក់ទាត់បកក្រោយ ( Bicycle Kick ) ហោះទៅកាន់ជ្រុងខាងលើនៃសំណាញ់ទី ចម្ងាយប្រហែល ១៤ម៉ែត្រពីគោលដៅ។ 

គ្រាប់បាល់ដ៏អស្ចារ្យរបស់ Garnacho ក៏បានរំលឹកដល់ការស៊ុតរបស់ Wayne Rooney ទល់នឹង Manchester City កាលពីឆ្នាំ២០១១ ផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ Premier League Goal of the Season បានប្រកាសក្នុងរយៈពេលមិនដល់ ២៤ម៉ោងផង បន្ទាប់ពី Garnacho បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមបិសាចក្រហមជួយឱ្យ Manchester United ឈ្នះ Manchester City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង