Cristiano Ronaldo នឹងមានវត្តមានក្នុងការប្រកួតអន្តរជាតិជាលើកទី១១ បន្ទាប់ពីជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ Euro ២០២៤

ខ្សែប្រយុទ្ធរបស់ Al-Nassr វ័យ ៣៩ឆ្នាំ គឺជាកីឡាករបុរសដែលបានបង្ហាញខ្លួនច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ ដោយបានបង្ហាញខ្លួន ២០៦ប្រកួត ឱ្យព័រទុយហ្គាល់ និងស៊ុតបញ្ចូលទី ១២៨គ្រាប់។

គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez បានរាប់បញ្ចូល Ronaldo ជាកីឡាករខ្សែប្រយុទ្ធម្នាក់ ក្នុងចំណោមខ្សែប្រយុទ្ធ ៧នាក់ផ្សេងទៀត ក្នុងជម្រើសក្រុម ២៦នាក់របស់គាត់ សម្រាប់ការប្រកួតនៅខែក្រោយ នៅក្នុងប្រទេសអាឡឺម៉ង់។

លោក Martinez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា Ronaldo នៅតែបន្តផ្តល់នូវ "គុណភាពនៃការរកគ្រាប់បាល់ ដែលពួកយើងមានការពេញចិត្តជាខ្លាំង និងជាអ្វីដែលពួកយើងត្រូវការ" ។

Ronaldo បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Euro ២០០៤ នៅពេលដែល ព័រទុយហ្គាល់ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីខ្លួនឯង ប៉ុន្តែប្រកួតចាញ់ក្រិក។

ម្ចាស់ពាន Ballon d'Or ប្រាំសម័យកាលបានជួយ ព័រទុយហ្គាល់ ឈ្នះ Euro ២០១៦ ដែលជាពានអន្តរជាតិដ៏សំខាន់តែមួយគត់សម្រាប់ Ronaldo និង ឈ្នះ Nations League ក្នុងឆ្នាំ ២០១៨-១៩៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង