កំពូលអ្នកចែកបាល់ Toni Kroos របស់ Real Madrid ប្រកាសចូលនិវត្តន៍ បន្ទាប់ពីចប់ Euro ២០២៤

ខ្សែបម្រើ Toni Kroos របស់ Real Madrid បានប្រកាសពីការសម្រេចចិត្ត ក្នុងការចូលនិវត្តន៍ពីបាល់ទាត់ភ្លាមៗ នៅចុងបញ្ចប់នៃការប្រកួត Euro 2024 នៅរដូវក្តៅនេះ។

ដោយបង្ហោះលើ Instagram ដើម្បីបញ្ជាក់ពីការចូលនិវត្តន៍របស់គាត់ Kroos ដែលមានវ័យ ៣៥ឆ្នាំបានកត់សម្គាល់ថា គោលបំណងចុងក្រោយរបស់គាត់គឺ "ឆ្ពោះទៅលេខរៀងទី១៥" ដោយសំដៅទៅលើការឈ្នះពានរង្វាន់អឺរ៉ុបលើកទី១៥ របស់ Real Madrid ។

បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍នៅ Madrid ក្នុងអំឡុងពេលនេះ Kroos ក៏បានឈ្នះពានរង្វាន់លីគ ចំនួន ៤ ដងនិង Club World Cup ចំនួន ៥ ដងផងដែរ ហើយបានបង្ហាញខ្លួនយ៉ាងល្អជាង ៤៥០ប្រកួត សម្រាប់ Real Madrid ដែលធ្វើឱ្យរូបគាត់ត្រូវបានដាក់ចូលទៅក្នុងកំពូលកីឡាករ ២០រូប ដែលបានបង្ហាញខ្លួនច្រើនជាងគេ គ្រប់ពេលវេលាសម្រាប់ក្លឹបអេស្ប៉ាញ។

សូមបញ្ជាក់ថា ខណៈពេលដែលអាជីពក្លឹបរបស់គាត់ទទួលបានពានរង្វាន់ជាច្រើន Kroos ក៏មានកិត្តិយសក្នុងឆាកអន្តរជាតិផងដែរ បន្ទាប់ពីឈ្នះពាន World Cup ឆ្នាំ២០១៤ បន្ទាប់មកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣កាលពីបួនឆ្នាំមុន។ ហើយ Euro ២០២៤ នឹងក្លាយជាគោលបំណងចុងក្រោយ នៃការឈ្នះពានរបស់គាត់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង