ចម្រៀងស្រែកច្រៀងពីហ្វូងអ្នកគាំទ្រទៅលើ Mason Greenwood ធ្វើឱ្យការប្រកួតមួយក្នុងលីគ La Liga ត្រូវផ្អាកជាបណ្តោះអាសន្ន

ខ្សែប្រយុទ្ធ Mason Greenwood របស់ Manchester United ដែលប្តូរទៅ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងបានក្លាយជាកម្មវត្ថុ នៃការស្រែកច្រៀងផ្សេងៗ ពីហ្វូងអ្នកគាំទ្រ ក្រុមប្រឆាំងក្នុងអំឡុងពេលលេងពេញមួយរដូវកាល នៅក្នុងលីគ La Liga ។

កំឡុងពេលខ្ចីជើងទៅកាន់ក្លឹបនៅទីក្រុងម៉ាឌ្រីដ Greenwood ទទួលរងនូវការស្រែកច្រៀងពីអ្នកគាំទ្រជាច្រើន ទាក់ទងទៅនឹងការចោទប្រកាន់របស់កីឡាកររូបនេះ។ 

ក្នុងជំនួបលីគ La Liga រវាង Getafe និង Alaves ត្រូវបានផ្អាកមួយរយៈខ្លី ដោយសារតែការស្រែកច្រៀងសំដៅទៅរក Greenwood។ កាលពីថ្ងៃសៅរ៍ ក្នុងជំនួបក្រៅដីទល់និង Alaves គឺជាការប្រកួតចុងក្រោយបង្អស់ ដែលពាក់ព័ន្ធនឹងការស្រែកច្រៀងបែបនេះ ខណៈដែលការប្រកួតត្រូវបានផ្អាករយៈពេលពីរនាទីភ្លាមៗ បន្ទាប់ពី Alaves បើកការនាំមុខលើ Getafe។ 

អាជ្ញាកណ្តាលក្នុងការប្រកួតលោក Jorge Figueroa Vazquez បានផ្លុំកញ្ចែរបស់គាត់នៅនាទី១៨ អំឡុងពេលដែលមានការស្រែកថា "Greenwood, die" ពីហ្វូងអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ហើយខណៈពេលដែលការលេងត្រូវបានផ្អាក អ្នកប្រកាសក្នុងកីឡដ្ឋានរបស់ Alaves បានអង្វរអ្នកគាំទ្រឱ្យបញ្ឈប់ ដែលសំឡេងស្រែកច្រៀងត្រូវបានកាត់បន្ថយ បន្ទាប់ពីការទទូចសុំ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង