Alexis Mac Allister ដែលស្ទើរតែលេងនៅ Liverpool មិនដល់មួយឆ្នាំផង ប៉ុន្តែបែរជាត្រូវបានសម្លឹងឃើញ ដោយក្លឹបម្ចាស់ជើងឯកអេស្ប៉ាញទៅវិញ ស្របពេលដែលអនាគតរបស់ Luis Diaz មិនមានភាពច្បាស់លាស់នៅឡើយផងដែរ។
Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតាមដានកីឡាករ Alexis Mac Allister របស់ Liverpool មុនពេលការដេញថ្លៃដ៏សំខាន់មួយនឹងធ្វើឡើងនៅឆ្នាំក្រោយ។
ខ្សែបម្រើរូបនេះ រីករាយសម្រាប់ការលេងនៅកីឡដ្ឋាន Anfield ដោយបានបង្ហាញខ្លួន ៤៥ប្រកួតក្នុងដំណែងជាខ្សែបម្រើការពារ ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៧ដង បន្ទាប់ពីផ្លាស់ប្តូរមកពី Brighton ក្នុងតម្លៃ ៣៥លានផោន។
ប៉ុន្តែដែលកីឡាកររបស់ Liverpool មួយចំនួនធំកំពុងតែចាកចេញ ដូច្នេះអនាគតដ៏វែងឆ្ងាយរបស់ Mac Allister ក៏ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ចំពេលការចាកចេញរបស់លោក Jurgen Klopp។ កីឡាកររូបនេះ មិនត្រូវបានគេរំពឹងថា នឹងចាកចេញវីក្លឹបក្នុងរយៈពេលពីរលើក នៃទីផ្សារដោះដូរកីឡាករនោះទេ ប៉ុន្តែ Real អាចនឹងមិននៅស្ងាមទេនៅរដូវក្តៅក្រោយនេះ នេះបើយោងតាមការរាយការណ៍៕