ការប្រកួត Premier League ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Liverpool និង Wolves នៅកីឡដ្ឋាន Anfield។
បន្ទាប់ពីប្រកួតឈ្នះ ៦ ប្រកួតក្នុងចំណោម ៧ប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ ចន្លោះពាក់កណ្តាលខែកុម្ភៈដល់ដើមខែមេសា ដែលរាប់បញ្ចូលទាំងជ័យជំនះ ៤ ប្រកួតនៅលើទឹកដីខ្លួនឯងនៅឯកីឡដ្ឋាន Anfield។
Liverpool ជួបការលំបាកក្នុងការស្វែងរកជ័យជំនះ ក្នុងលីគសប្តាហ៍ថ្មីៗនេះ ដោយប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះ ក្នុង ចំណោម ៧ ប្រកួតចុងក្រោយ។
ចំណែកឯ ក្រុមភ្ញៀវ Wolves ប្រកួតឈ្នះតែ ១ ប្រកួតគត់ក្នុងចំណោម ៩ ប្រកួតចុងក្រោយក្នុងលីគ ដោយរាប់បញ្ចូលទាំងចាញ់ ៦ ប្រកួតផងដែរ។
អ្វីដែលសំខាន់បង្ហាញថា Wolves ប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ ប្រកួតក្រៅដីកន្លងមក ខណៈដែលចាញ់មានចំនួន ៧ ប្រកួតផងដែរ ដូច្នេះទម្រង់លេងក្រៅដីបែបនេះ មិនមែនជារឿងល្អសម្រាប់ការលេង នៅទឹកដីកីឡាដ្ឋាន Anfield នោះទេ។ .
ការព្យាករណ៍ : Liverpool នឹងខ្នះខ្នែងក្នុងការផ្តល់ឱ្យលោក Jurgen Klopp នូវការចាកចេញដ៏សមរម្យមួយ ដែលជាប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាអ្នកចាត់ការរបស់ក្លឹប។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Liverpool ឈ្នះ៕