ព្យាករណ៍គូ Manchester City vs West Ham ថ្ងៃទី១៩ឧសភា

ការប្រកួត Premier League ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Manchester City និង West Ham នៅកីឡដ្ឋាន Etihad។ 

Manchester City ហាក់ដូចជាអង្គុយលើដំណែងជើងឯកលីគមួយផ្សេងទៀត ឈានចូលមកក្នុងការប្រកួតចុងក្រោយនៅកីឡដ្ឋាន Etihad ថ្ងៃអាទិត្យនេះ អមជាមួយជ័យជំនះ ៣ ប្រកួតចុងក្រោយក្នុងផ្ទះផងដែរ។

គិតមកទល់ពេលនេះ Manchester City នៅតែមិនស្គាល់ចាញ់សោះក្នុងផ្ទះរដូវកាលនេះ ដោយបានប្រកួតឈ្នះ ១៣ ប្រកួត និងស្មើ ៥ ប្រកួត។

ចំណែកឯ West Ham បានបញ្ចប់លទ្ធផលប្រកួតមិនដែលឈ្នះ ៤ ប្រកួតជាប់ៗគ្នាក្នុងលីគកាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រកួតឈ្នះ Luton Town ៣-១ ក្នុងផ្ទះ។ 

អ្វីដែលសំខាន់ឈានចូលមកក្នុងការធ្វើដំណើរទៅកាន់ទឹកដី កីឡដ្ឋាន Etihad របស់ Manchester City គឺ West Ham ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយក្នុងលីគ ដោយរាប់បញ្ចូលទាំងចាញ់ ៤ ប្រកួតផងដែរ។ 

ការព្យាករណ៍ : Manchester City ឈ្នះ ៤ ប្រកួតក្នុងចំណោមជំនួប ៥ ប្រកួតទល់និង West Ham ហើយ City ត្រូវបានរំពឹងថា នឹងក្លាយជាម្ចាស់ជើងឯក Premier League ជាមួយនឹងជ័យជំនះក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង