ព្យាករណ៍គូ Brighton vs Man United ថ្ងៃទី១៩ឧសភា

ការប្រកួត Premier League ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Brighton និង Manchester United នៅកីឡដ្ឋាន AMEX ។  

Brighton ប្រកួតឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ ប្រកួតក្នុងលីគកន្លងមក ដោយក្នុងនោះ ពួកគេប្រកួតស្មើ ៣ប្រកួត និង ចាញ់ ៥ប្រកួតផងដែរ។ 

Brighton ឈ្នះ ៥ ប្រកួតក្នុងចំណោម ៦ ប្រកួតកាលពីដើមរដូវកាល ដែលក្នុងនោះ ឈ្នះ ៣ប្រកួតជាការលេងនៅលើទឹកដី AMEX របស់ពួកគេ ប៉ុន្តែថ្មីៗនវឃើញថា Brighton ក៏បានប្រកួតចាញ់ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយក្នុងផ្ទះវិញផងដែរ។

ចំណែកឯ Manchester United ប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះ ក្នុង ចំណោម ១២ ប្រកួត ចុងក្រោយក្នុងលីគ ដែលជ័យជំនះទាំងនោះសម្រេចបាននៅលើទឹកដីកីឡដ្ឋាន Old Trafford។

Manchester United ក៏មិនបានប្រកួតឈ្នះក្រៅដី ៥ប្រកួតចុងក្រោយក្នុងលីគផងដែរ ប៉ុន្តែប្រកួតឈ្នះ Newcastle United ៣-២ ក្នុងផ្ទះថ្មីៗនេះ នឹងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ក្រុមបីសាចក្រហម ឈានចូលមកក្នុងការប្រកួតនេះ។

ការព្យាករណ៍ : ជាមួយនឹងវត្តមានរបស់ Mainoo, Garnacho និង Hojlund ក្នុងជ័យជំនះទល់និង Newcastle United កាលពីកណ្តាលសប្តាហ៍ Manchester United មើលទៅទំនងនឹងយកបីពិន្ទុក្នុងជំនួបទល់និង Brighton ថ្ងៃអាទិត្យនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Manchester United ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង