ការប្រកួត Premier League ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Arsenal និង Everton នៅកីឡដ្ឋាន Emirates ។
Arsenal អាចផ្តោតតែលើគោលដៅ ដែលពួកគេចង់បានឈានចូលមកក្នុងការប្រកួតចុងក្រោយ នៃរដូវកាលនេះ ដោយរំពឹងបន្តការឈ្នះជាប់គ្នាៗ ៦ប្រកួត ក្នុងជំនួបទល់និង Everton។
អ្វីដែលសំខាន់បង្ហាញថា Arsenal ចាញ់តែ ១ប្រកួតគត់ ក្នុងចំណោម ១៧ប្រកួតចុងក្រោយ ដោយឈ្នះ ១៥ប្រកួតក្នុងនោះ ដូច្នេះជ័យជំនះមើលទៅគួរតែបានទៅលើក្រុមម្ចាស់ផ្ទះភាគខាងជើងទីក្រុងឡុងដ៍ សម្រាប់ការប្រកួតចុងក្រោយនៃរដូវកាលនេះ។
ចំណែកឯ Everton អាចឆ្លងផុតពីការកាត់ចោល បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួត មិនដែលឈ្នះដ៏លំបាក និងគួរឱ្យព្រួយបារម្ភក្នុងលីគ ដែលរួមបញ្ចូលទាំងចាញ់ ៧ ប្រកួតក្នុងការប្រកួតទាំងនេះ។
Everton ប្រកួតចាញ់តែ ១ប្រកួតគត់ក្នុងចំណោម ៧ ប្រកួតចុងក្រោយ។ ប៉ុន្តែលទ្ធផលប្រកួតក្រៅដីនៅតែបន្តជាក្តីកង្វល់ដ៏ធំមួយ សម្រាប់ក្រុមរបស់លោក Sean Dyche បន្ទាប់ពីមិនបានឈ្នះការប្រកួតណាមួយឡើយ ១០ប្រកួតចុងក្រោយក្នុងលីគ។
ការព្យាករណ៍ : Arsenal ត្រូវការបីពិន្ទុដ៏សំខាន់ជាជាង Everton ក្នុងការប្រកួតចុងក្រោយ នៃរដូវកាលនេះ ដើម្បីដណ្តើមពាន ដូច្នេះក្រុមកាំភ្លើងធំគួរតែដណ្តើមបានបីពិន្ទុពីការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ឈ្នះ៕