យោងតាមសារព័ត៌មាន Independent របស់អង់គ្លេស បានឱ្យដឹងថា Bruno Fernandes ខិតកាន់តែជិតដល់ការចែកផ្លូវពី Manchester United ជុំវិញភាពខកចិត្ត នៃគោលបំណងឈ្នះពានធំៗ ឈានចូលខួបកំណើតទី៣០របស់ខ្លួន ស្របពេលដែលមានក្លឹបយក្សនៅអឺរ៉ុប កំពុងតែមានទំនាក់ទំនងយ៉ាងខ្លាំង។
Bayern Munich ជឿថា ពួកគេអាចទទួលបានកីឡាកររូបនេះ ដោយសារតែភាពខកចិត្តនៅ Manchester United កំពុងតែកើនឡើងខ្លាំងទៅៗ។
ថ្នាក់ដឹកនាំនៅ Old Trafford អាចនឹងមានឆន្ទៈក្នុងការធ្វើកិច្ចព្រមព្រៀង ដោយសារតែក្លឹបត្រូវការលក់កីឡាករ ដើម្បីបំពេញតាមលក្ខខណ្ឌនៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព របស់ Premier League។
កិច្ចព្រមព្រៀងនេះ ពិតជាមានសក្តានុពលក្នុងការរក្សាដំណែងរបស់លោក Thomas Tuchel នៅ Bayern Munich ជាពិសេសគាត់ក៏មានបំណងចង់បានកីឡាករដែលមានភាពច្នៃប្រឌិតម្នាក់ ក្នុងការប្រកួតបន្ថែមម្នាក់ទៀតនៅរដូវកាលនេះ ហើយកីឡាករសញ្ជាតិព័រទុយហ្គាល់ពិតជាសមនឹងតម្រូវការនេះ៕