ក្រុមបិសាចក្រហម Manchester United បានស្តារលទ្ធផលប្រកួតដ៏អាក្រក់ ដោយប្រកួតឈ្នះ Newcastle ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Old Trafford កាលពីយប់ថ្ងៃពុធ។
Kobbie Mainoo បានបើកការស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូង ខណៈដែលកំពុងឈរនៅចំណុចបាល់ប៉េណាល់ទីតែម្នាក់ឯង អស់រយៈពេល៣០នាទី នៃការប្រកួត ហើយស៊ុតបញ្ចូលទីបានយ៉ាងស្អាត ដោយការបញ្ជូនបាល់យ៉ាងល្អពី Amad Diallo ។
ត្រឹមតែបីនាទី ចូលដល់តង់ទីពីរ Gordon របស់ Newcastle រកបានគ្រាប់បាល់តាមស្មើ ដោយការបញ្ជូនបាល់ដ៏ល្អរបស់ Jacob Murphy។ ទោះបីយ៉ាងណាក៏ដោយ Amad Diallo បានវាយបកវិញ ដោយការស៊ុតដ៏ស្រួច នៅក្នុងប្រអប់ទី ផ្តល់ការនាំមុខ ២-១ មកវិញ សម្រាប់ United។
កីឡាករបម្រុង Rasmus Hojlund បានបន្ថែមគ្រាប់បាល់ទី៣នៅចុងម៉ោង បន្ទាប់ពីបានប្តូរចូល ដោយការទប់បាល់ និងអូសស៊ុតបញ្ចប់ទីបានយ៉ាងល្អ។
ដែលនោះមិនមែនជាទីបញ្ចប់នៃការប្រកួតនោះទេ ខណៈដែល Lewis Hall បានបង្កើតក្តីសង្ឃឹមមកវិញសម្រាប់ Newcastle ជាមួយនឹងការវាយបកស៊ុតបញ្ចូលទីពីចម្ងាយ ប៉ុន្តែវាបានបង្ហាញឱ្យឃើញថាវាយឺតពេលទៅហើយ។ ចប់ការប្រកួត Manchester United ៣-២ Newcastle៕