ព្យាករណ៍គូ Brighton vs Chelsea យប់ថ្ងៃទី១៥ឧសភា

ការប្រកួត Premier League ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Brighton និង Chelsea នៅកីឡដ្ឋាន AMEX ។  

ភាពជោគជ័យតែ ១ ប្រកួតគត់របស់ Brighton ក្នុង ចំណោម ៨ ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League គឺការប្រកួតឈ្នះ Aston Villa ១-០ ក្នុងផ្ទះ ក៏ប៉ុន្តែក្រុមរបស់លោក Roberto de Zerbi ក៏ប្រកួតចាញ់ ៤ ប្រកួតផងដែរ ក្នុងចំណោមការប្រកួតទាំងនេះ។ 

លទ្ធផលប្រកួតឈ្នះក្នុងលីគមានភាពរកាំរកូសជាងធម្មតាសម្រាប់ក្រុមម្ចាស់ផ្ទះ Brighton ដោយបច្ចុប្បន្នបានត្រឹមឈរនៅលេខ១០ ក្នុងតារាងប៉ុណ្ណោះ ហើយពួកគេត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខជាមួយក្រុមកំពុងឡើងជើងវិញ Chelsea នៅយប់ថ្ងៃពុធនេះ។

ចំណែកឯ Chelsea ឈានចូលមកក្នុងប្រកួត នៅកីឡដ្ឋាន AMEX Stadium នេះ ដោយទើបតែឈ្នះ ៣ប្រកួតជាប់ៗគ្នា ដែលបានជួយស្តារស្ថានការ នៃការដឹកនាំរបស់អ្នកចាត់ការលោក Mauricio Pochettino បន្តទៀត។

Chelsea ត្រូវការឈ្នះទាំងពីរប្រកួតដែលនៅសល់ ហើយសង្ឃឹមថា Tottenham នឹងចាញ់ទាំងពីរប្រកួតដូចគ្នា ប៉ុន្តែដោយប្រកួតចាញ់តែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ប្រកួតចុងក្រោយ ជ័យជំនះក្រៅដីលើ Brighton ដែលកំពុងមានទម្រង់លេងធ្លាក់ចុះហាក់ដូចជានឹងកើតឡើងក្នុងការប្រកួតនេះ។

ការព្យាករណ៍ : Chelsea បានឈ្នះរាល់ជំនួប ៣ ប្រកួតចុងក្រោយទល់និង Brighton ហើយសន្ទុះឈ្នះថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក Mauricio Pochettini ធ្វើឱ្យក្រុមភ្ញៀវមើលទៅទំនងជានឹងទទួលបាន ៣ពិន្ទុពីការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Chelsea ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង