ការប្រកួត Premier League ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Manchester United និង Newcastle នៅកីឡដ្ឋាន Old Trafford។
Manchester United ត្រូវការឈ្នះលើគូប្រជែងដែលកំពុងឡើងជើងខ្លាំង Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup ប្រសិនបើបិសាចក្រហម ចង់បង្ហាញខ្លួនក្នុងការប្រកួតនៅអឺរ៉ុប រដូវកាលក្រោយ។
លទ្ធផលប្រកួតថ្មីៗនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង ដែល Manchester United កំពុងតែមានការព្រួយបារម្ភ បន្ទាប់ពីប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតចុងក្រោយក្នុងលីគ។
ចំណែកឯ Newcastle កំពុងតែបញ្ចប់រដូវកាលនេះយ៉ាងខ្លាំងក្លា ខណៈដែលក្រុម របស់លោក Eddie Howe ប្រកួតចាញ់តែ ១ប្រកួតគត់ ក្នុងចំណោម ៨ប្រកួតកន្លងមក។
ក៏ប៉ុន្តែលទ្ធផលប្រកួតក្រៅដី ហាក់ដូចជានៅតែជាក្តីបារម្ភសម្រាប់អ្នកចាត់ការ Eddie Howe ខណៈដែល Newcastle ប្រកួតឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៤ ចុងក្រោយ ដោយប្រកួតចាញ់មិនតិចជាង ៨ ប្រកួតផងដែរ។ អ្វីដែលសំខាន់បង្ហាញថា Newcastle ប្រកួតឈ្នះតែ៥ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៩ ប្រកួតក្រៅដីកន្លងមក។
ការព្យាករណ៍ : រាល់ជំនួប ៦ ប្រកួតចុងក្រោយរវាង Manchester United និង Newcastle United ដែលលទ្ធផលបញ្ចប់ដោយមានចំនួនគ្រាប់បាល់តិច ហើយមានតែ ១ប្រកួតប៉ុណ្ណោះដែលមានចំនួនគ្រាប់បាល់ ៣ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Under ៤ គ្រាប់៕