ការប្រកួត Premier League ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Fulham និង Manchester City នៅកីឡដ្ឋាន Craven Cottage ។
Fulham ប្រកួតស្មើជាលើកទីពីរ ក្នុងលីគកាលពីចុងសប្តាហ៍មុន ដោយប្រកួតស្មើជាមួយ Brentford ០-០ ក្រៅដី។ លទ្ធផលថ្មីៗ របស់ Fulham មានការធ្លាក់ចុះ ដោយប្រកួតឈ្នះតែ ១ប្រកួតគត់ ក្នុងចំណោម ៧ប្រកួតចុងក្រោយ ដោយចាញ់ ៣ ប្រកួតក្នុងចំណោមការប្រកួតទាំងនេះផងដែរ។
វាអាចល្អបំផុតក្នុងការផ្តោតទៅលើជម្រើគោលដៅសម្រាប់ការប្រកួតនេះ អ្វីដែលពិសេសនោះគឺដោយសារតែ ៤ ប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយរបស់ Fulham លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Under ៣.៥ គ្រាប់។
រីឯ Manchester City ខិតកាន់តែជិតដល់ការដណ្តើមដំណែងក្រុមឈរលើកំពូលតារាង Premier League ពី Arsenal ខណៈដែលពួកគេប្រកួតឈ្នះ ៦ ប្រកួតចុងក្រោយ ហើយមានតែ១ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ ព្រមទាំងសល់ការប្រកួត១នៅក្នុងដៃថែមទៀត។
អ្វីដែលសំខាន់បង្ហាញថាក្រុមរបស់លោក Pep Guardiola បច្ចុប្បន្ននេះមិនស្គាល់ចាញ់សោះ ២០ ប្រកួតក្នុងលីគ។ ប្រកួតឈ្នះ ១៦ ប្រកួតក្នុងចំណោម ២០ ប្រកួតចុងក្រោយនេះបង្ហាញថា Manchester City គួរតែខ្លាំងពេកសម្រាប់ក្រុមម្ចាស់ផ្ទះ Fulham ក្នុងជំនួបថ្ងៃសៅរ៍នេះ។
លើសពីនេះ ៥ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ Manchester City លទ្ធផលបញ្ចប់ដោយមានចំនួនគ្រាប់បាល់ Under ៣.៥ គ្រាប់ផងដែរ។
ការព្យាករណ៍ : Manchester City ត្រូវបានគេរំពឹងថា នឹងដណ្តើមបាន ៣ពិន្ទុ ពី Fulham នៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែសំណួរសួរថា តើនឹងមានចំនួនគ្រាប់បាល់ប៉ុន្មាន? ដែល ៤ប្រកួតក្នុងចំណោម ជំនួប ៦ចុងក្រោយ រវាងក្រុមទាំងពីរ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Under ៤គ្រាប់។
ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ និងចំនួនគ្រាប់បាល់ Under ៣.៥ គ្រាប់៕