បើទោះបីជាមានយុទ្ធនាការប្រកួតលីគក្នុងស្រុក ទទួលបានលទ្ធផលដ៏គួរឱ្យខកចិត្តក៏ដោយ ក៏ប៉ុន្តែ Borussia Dortmund គឺនៅសល់តែមួយប្រកួតទៀត ដើម្បីក្លាយជាម្ចាស់ជើងឯកអឺរ៉ុបជាលើកទីពីរ សម្រាប់ប្រវត្តិសាស្ត្ររបស់ក្លឹប។
ក្រុមរបស់លោក Edin Terzic បានបង្កើតទម្រង់លេងដ៏អស្ចារ្យ ដើម្បីផ្តួល Paris St-Germain ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ កាលពីថ្ងៃអង្គារ ដែលលទ្ធផលឈ្នះសរុបទាំងពីរជើង Borussia Dortmund ឈ្នះ PSG ២-០។
Dortmund ដែលឈរនៅលេខ៥ ក្នុងតារាងក្របខ័ណ្ឌ Bundesliga បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ថ្ងៃទី១ ខែមិថុនាខាងមុខនេះ ដែលពួកគេនឹងត្រូវប៉ះជាមួយក្រុមមកពីអាឡឺម៉ង់ដូចគ្នា Bayern Munich ឬក៏ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid ។
ខ្សែការពារ Mats Hummels គឺជាកីឡាកររកបានគ្រាប់បាល់តែមួយគត់នៅកីឡដ្ឋាន Parc des Princes មានអារម្មណ៍ថា ក្រុមរបស់ខ្លួនមានទំនុកចិត្តក្នុងការឈ្នះពាន Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៧៕