ការប្រកួតក្របខណ្ឌ Champions League ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ដែល PSG នឹងត្រូវប្រកួតជាមួយ Borussia Dortmund នៅកីឡដ្ឋាន Parc des Princes ។
PSG បានប្រកួតចាញ់ ១-០ ក្រៅដី នៅលើទឹកដីរបស់ Borussia Dortmund ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌ Champions League ជាមួយនឹងគូប្រជែងនៅអាល្លឺម៉ង់។ មុនពេលប្រកួតចាញ់ Borussia Dortmund ១-០ PSG បានត្រឹមប្រកួតស្មើជាមួយ Le Havre ៣-៣ នៅក្នុងផ្ទះ។
លទ្ធផលប្រកួតថ្មីៗនេះ បានឱ្យឃើញថា PSG ភ្លាត់ស្នៀតក្នុងការប្រកួតមួយចំនួន ខណៈដែលក្រុមរបស់លោក Luis Enriques ប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៧ ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយប្រកួតឈ្នះតែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតចុងក្រោយ នៅលើទឹកដីកីឡដ្ឋាន Parc des Princes ។
Borussia Dortmund រកឃើញរកឃើញថា ពួកគេនៅសល់តែ ៩០ នាទីប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ។ អ្វីដែលឆ្លើយតបដ៏ល្អប្រសើរឈានចូលក្នុងការប្រកួតនៅទីក្រុងប៉ារីសនេះ គឺការប្រកួតឈ្នះ Augsburg ៥-១ ក្នុងលីគកំពូលរបស់អាល្លឺម៉ង់កាលពីចុងសប្តាហ៍។
Borussia Dortmund បានប្រកួតឈ្នះ ៤ ប្រកួតក្នុងចំណោម ៨ ប្រកួតបន្តបន្ទាប់នៅទូទាំងការប្រកួតទាំងអស់ ប៉ុន្តែបានប្រកួតចាញ់ ៣ ប្រកួតក្នុងចំណោម ៨ ប្រកួតនេះ។ ខណៈដែល ៥ ប្រកួតក្នុងចំណោមការប្រកួតទាំង៨នេះលទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទី Over ២.៥ គ្រាប់ផងដែរ។
ការព្យាករណ៍ : ទាំង PSG និង Borussia Dortmund សុទ្ធតែមានសមត្ថភាពស៊ុតបញ្ចូលទីច្រើន ហើយ PSG ត្រូវតែឈ្នះ ប្រសិនបើពួកគេចង់ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ PSG ឈ្នះ និង Over ២.៥ គ្រាប់៕