ការប្រកួត Premier League ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ ដែល Liverpool នឹងត្រូវប្រកួតជាមួយ Tottenham នៅកីឡដ្ឋាន Anfield ។
ការដេញថ្លៃដណ្តើមពានរបស់ Liverpool មានការធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលប្រកួតឈ្នះតែ ១ ប្រកួតគត់ ក្នុងចំណោម ៥ ប្រកួតចុងក្រោយ។ ប៉ុន្តែទម្រង់លេងបានបង្ហាញថា Liverpool ប្រកួតចាញ់តែ ២ ប្រកួតគត់ក្នុងចំណោម ១២ ប្រកួតចុងក្រោយ នៅ Premier League។
ទម្រង់លេងនៅលើទឹកដី Anfield នៅតែបន្តមានភាពលេចធ្លោ ដោយ Liverpool ប្រកួតចាញ់តែ ១ ប្រកួតគត់ ក្នុងចំណោម ២៩ ប្រកួតកន្លងមក ដែលឈ្នះមិនតិចជាង ២២ ប្រកួតឡើយ នៅក្នុងដំណើរការប្រកួតនោះ។
ចំណែកឯ Tottenham មុនពេលប្រកួតចាញ់ ៣ ប្រកួតជាប់ៗចុងក្រោយនេះ ពួកគេប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១២ ប្រកួតកន្លងមក ដែលរួមបញ្ចូលទាំងជ័យជំនះ ៧ ប្រកួត នៅក្នុងដំណើរការប្រកួតនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ឈ្នះ ៦ ប្រកួតក្នុងចំណោម ៧ ប្រកួតកន្លងមករបស់ Tottenham គឺសម្រេចបាននៅកីឡដ្ឋាន Tottenham Hotspur របស់ពួកគេ ខណៈដែលមានតែ ១ ប្រកួតប៉ុណ្ណោះដែលឈ្នះក្រៅដី។
ការព្យាករណ៍ : ជំនួបចុងក្រោយរវាងក្រុមទាំងពីរ គឺ Liverpool ឈ្នះ Tottenham ៤-៣ នៅក្នុងផ្ទះ ហើយក្នុងជំនួបនេះ Liverpool ក៏មើលទៅទំនងជាដណ្តើមយក៣ពិន្ទុដូចគ្នាផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Liverpool ឈ្នះ៕