ការប្រកួត Premier League ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ដែល Nottingham Forest នឹងត្រូវប្រកួតជាមួយ Manchester City នៅកីឡដ្ឋាន City Ground។
Nottingham Forest មានត្រឹមតែមួយពិន្ទុប៉ុណ្ណោះឈរពីលើតំបន់កាត់ចោល ហេីយត្រូវជួបការប្រកួតដ៏លំបាកបំផុតទល់និង Manchester City នៅថ្ងៃអាទិត្យនេះ។
អ្វីដែលកាន់តែអាក្រក់នោះគឺ Nottingham Forest ប្រកួតឈ្នះតែ ១ ប្រកួតគត់ក្នុងចំណោម ៩ ប្រកួតចុងក្រោយ។ ដែលជ័យជំនះ ១ ប្រកួតនោះគឺឈ្នះ Fulham ៣-១ ក្នុងផ្ទះ ប៉ុន្តែពួកគេក៏ប្រកួតចាញ់ ៥ ប្រកួតផងដែរក្នុងចំណោម ៩ ប្រកួតនោះ។
ដំណើរប្រកួតមិនដែលចាញ់សោះរបស់ Manchester City បានកើនឡើងដល់ទៅ ១៨ប្រកួតក្នុងលីគ បន្ទាប់ពីប្រកួតឈ្នះ Brighton ៤-០ ដែលនេះជាការប្រកួតមិនដែលចាញ់ល្អបំផុតមួយ ក្នុងលីគសម្រាប់ City។
Manchester City ប្រកួតឈ្នះ ១៤ ក្នុងចំណោម ១៨ នេះ ដែលអាចជាសញ្ញាដ៏ល្អមួយ ដើម្បីឈ្នះពាន Premier League រដូវកាលនេះ ខណៈដែល ៧ ប្រកួតក្នុងចំណោម ១៤ នេះគឺជាជ័យជំនះក្រៅដីផងដែរ។
ការព្យាករណ៍ : គុណភាព និងទម្រង់លេងរបស់ Manchester City គួរតែពួកគេប្រកួតឈ្នះ Nottingham Forest យ៉ាងងាយស្រួល រួមជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីពីរឬបីគ្រាប់ផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕