ព្យាករណ៍គូ​ Tottenham vs Arsenal ថ្ងៃទី២៨មេសា

ការប្រកួត Premier League ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ Tottenham នឹងត្រូវប្រកួតជាមួយ​ Arsenal នៅកីឡដ្ឋាន​​ Tottenham Hotspur។ 

Tottenham ដេញតាមពីក្រោយក្រុមឈរលេខ៤ Aston Villa ៦ពិន្ទុ ក៏ប៉ុន្តែពួកគេនៅសល់ការប្រកួតពីរទៀតក្នុងដៃ​ឈានចូលមកក្នុងជំនួបទល់និង Arsenal។ 

Tottenham ចាញ់តែ​ ៣​ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣​ ប្រកួតចុងក្រោយក្នុងលីគ ហើយក្នុងនោះឈ្នះ​ ៧​ ប្រកួត​ ដោយ​ ៦​ ប្រកួត ជាការលេងនៅលើ​ទឹកដី​កីឡដ្ឋាន​​ Tottenham Hotspur​ ។  

រីឯ​ Arsenal ទើបតែប្រកួតឈ្នះ​ Chelsea កាលពីយប់ថ្ងៃអង្គារ​ ដែលជាជ័យជំនះទីពីរជាប់ៗគ្នាក្នុងលីគ បន្ទាប់ពីឈ្នះ Wolves ២-០​ កាលពីចុងសប្តាហ៍មុន។

Arsenal ប្រកួតឈ្នះ​ ១២​ ប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ក្នុងចំណោម​ ១៤ប្រកួតចុងក្រោយ​ក្នុងលីគ​។ លើសពីនេះទៅទៀត Arsenal ឈ្នះ ៦​ ប្រកួតក្នុងចំណោម ៧​ ប្រកួតចុងក្រោយក្រៅដីផងដែរ។ 

ការព្យាករណ៍​ :​ Arsenal ប្រកួតឈ្នះ​ Tottenham ២​ ប្រកួតក្នុងចំណោមជំនួប​ ៣​ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ដោយឈ្នះ ២-០ និង ៣-១ ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Arsenal ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង