ការប្រកួត FA Cup ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ដែល Coventry នឹងត្រូវប្រកួតជាមួយ Manchester United នៅកីឡដ្ឋាន Wembley។
Coventry City ប្រកួតចាញ់ជាលើកទីបីក្នុងចំណោម ៤ ប្រកួតនៅទូទាំងការប្រកួតទាំងអស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយចាញ់ Birmingham ៣-០ ក្រៅដី។
Coventry City ធ្លាប់ប្រកួតឈ្នះ ៤ ប្រកួតជាប់ៗគ្នា ដែលឈ្នះ ៣ ប្រកួតក្នុងលីគ Championship រួមជាមួយនឹង ១ ប្រកួតជាការលេងក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup ។
រីឯ Manchester United ក៏បានជួបការលំបាកនាពេលថ្មីៗនេះផងដែរ ខណៈដែលក្រុមបិសាចក្រហមមិនបានប្រកួតឈ្នះការប្រកួតណាមួយឡើយ ក្នុងចំណោម ៤ ប្រកួតចុងក្រោយដោយស្មើ ៣ ប្រកួត និងចាញ់ ១ ប្រកួត។
ហើយលើសពីនេះទៅទៀត Manchester United ប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតប្រាំបួននៅទូទាំងការប្រកួតទាំងអស់។
ការព្យាករណ៍ : ទាំង Coventry City និង Manchester United បានជួបការលំបាកនាពេលថ្មីៗនេះ ប៉ុន្តែក្រុមទាំងពីរមើលទៅទំនងជាមានលទ្ធភាពក្នុងការស៊ុតបញ្ចូលទីគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester United ឈ្នះ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕