ការប្រកួត Premier League ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ដែល Wolves នឹងត្រូវប្រកួតជាមួយ Arsenal នៅកីឡដ្ឋាន Molineux ។
Wolves បានប្រកួតឈ្នះ ៤ ប្រកួតនាពេលថ្មីៗនេះ ក្នុងលីគកំពូលរបស់អង់គ្លេស ដែលទាំងនេះគឺជាជោគជ័យរបស់ពួកគេក្នុងចំណោម ១២ ប្រកួតកន្លងមក។
ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនមើលទៅទំនងជានឹងកើតឡើង នៅកីឡដ្ឋាន Molineux ក្នុងការប្រកួតនេះ ខណៈដែល ៧ ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយរបស់ Wolves បានឱ្យឃើញថា លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Over ២.៥ គ្រាប់ផងដែរ។ លើសពីនេះទៅទៀត ៦ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយក្នុងផ្ទះរបស់ Wolves ក៏បញ្ចប់ដោយមានគ្រាប់បាល់ ៣ គ្រាប់ឬច្រើនជាងនេះផងដែរ។
រីឯ Arsenal ប្រកួតចាញ់ Aston Villa ២-០ នៅក្នុងផ្ទះ កាលពីចុងសប្តាហ៍មុន ដែលលទ្ធផលនេះបានបញ្ចប់ដំណើរការប្រកួតមិនដែលចាញ់ ១១ ប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ ហើយក្នុងនោះពួកគេប្រកួតឈ្នះមិនតិចជាង ១០ ប្រកួតឡើយ។
ដោយប្រកួតឈ្នះ ៥ ប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយ Arsenal មើលទៅហាក់ដូចជាមានប្រៀបជាងនៅក្នុងការប្រកួតនេះ។ លើសពីនេះទៅទៀត ៧ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ Arsenal បញ្ចប់ដោយមានគ្រាប់បាល់ ៣ គ្រាប់ ឬច្រើនជាងនេះ។
ការព្យាករណ៍ : ជំនួបកន្លងមករវាង Wolves និង Arsenal គឺក្រុមភ្ញៀវឈ្នះ ៥ ប្រកួតចុងក្រោយជាប់ៗគ្នា ស្របពេលដែលចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី Over ២.៥ គ្រាប់ក៏បានកើតឡើង ៣ ប្រកួតក្នុងចំណោមជំនួប ៤ ប្រកួតចុងក្រោយផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Arsenal ឈ្នះ និងគ្រាប់បាល់ Over ២.៥ គ្រាប់៕