ព្យាករណ៍គូ​ FA Cup: Manchester City vs Chelsea ថ្ងៃទី២០មេសា

ការប្រកួត​ FA Cup ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ដែល​ Manchester City នឹងត្រូវប្រកួតជាមួយ​ Chelsea នៅកីឡដ្ឋាន​​ Wembley ។  

Manchester City នាំ​យក​លទ្ធផលប្រកួត​មិន​ដែលចាញ់​២៧​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​នៅទូទាំងការ​ប្រកួត​ទាំងអស់ឈានចូលមកក្នុងការប្រកួតនេះ។​ ដោយប្រកួតឈ្នះមិនតិចជាង ២២​ ប្រកួតឡើយក្នុងអំឡុងពេលនេះ ក្រោមការដឹកនាំរបស់លោក Pep Guardiola​ ។ 

ចំនួនគ្រាប់​បាល់​ស៊ុតបញ្ចូលទីច្រើនជា​ធម្មតា ​តែងតែអម​ដំណើរជាមួយ​ការ​ប្រកួត​របស់ Manchester City​ ជានិច្ច ហើយ​ការប្រកួតមិន​តិច​ជាង​ ៧​ ប្រកួត​ឡើយក្នុង​ចំណោម​  ១០​ប្រកួត​ចុង​ក្រោយ​នៅទូទាំងការ​ប្រកួត​ទាំង​អស់​បញ្ចប់ដោយគ្រាប់​បាល់​ Over ២.៥ គ្រាប់។

ក្រុមតោខៀវ Chelsea ធ្វើបានយ៉ាងល្អនៅកីឡដ្ឋាន Stamford Bridge ដោយបានបំបាក់​ Everton ក្នុង​លទ្ធផល ៦-០ កាលពីយប់​ថ្ងៃ​ចន្ទ។ ដែលបច្ចុប្បន្ន​ Chelsea មិន​ស្គាល់​ចាញ់​សោះ​ ៨​ ប្រកួត​កន្លងមកសរុប​នៅទូទាំងការ​ប្រកួត​ទាំង​អស់។ 

ចំនួនគ្រាប់​បាល់​ស៊ុតបញ្ចូលទីច្រើនក៏​តែងតែកើតឡើងដូចគ្នាផងដែរ សម្រាប់ការប្រកួតរបស់ Chelsea ព្រោះ​ ៨​ ប្រកួតចុង​ក្រោយ​របស់ក្រុមតោខៀវ នៅទូទាំងការ​ប្រកួត​ទាំងអស់ បញ្ចប់ដោយគ្រាប់​បាល់​ Over ២.៥ គ្រាប់​ រួមជាមួយគ្នានេះដែល​ ៥​ ប្រកួតក្នុង​ចំណោម​ ៨​ ប្រកួត​នេះ​ មានគ្រាប់បាល់​ ៣​ គ្រាប់​ស៊ុត​បញ្ចូល​ទី​ដោយ Chelsea តែម្ខាង។

ការព្យាករណ៍​ :​ Manchester City តែងតែមានប្រៀបជាង Chelsea ក្នុងជំនួបថ្មីៗនេះ ដោយប្រកួតឈ្នះ​ ៥​ ប្រកួតក្នុងចំណោមជំនួប​ ៨​ ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester City ឈ្នះ និង​ គ្រាប់​បាល់​ Over ៣.៥ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង