ព្យាករណ៍គូ​ Manchester City vs Real Madrid ថ្ងៃទី១៧មេសា

ការប្រកួត​ UEFA Champions League ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ដែល​ Manchester City នឹងត្រូវប្រកួតជាមួយ​ Real Madrid នៅកីឡដ្ឋាន​​ Etihad ។  

ការ​ប្រកួត​ដ៏ជក់ចិត្តកាល​ពី​សប្តាហ៍​មុន​រវាង Real Madrid និង Manchester City ក្នុង​ជើង​ទី​១​នៃ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្រប​ខ័ណ្ឌ UEFA Champions League បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​ ៣-៣ នៅ​កីឡដ្ឋាន Estadio Santiago Bernabéu​ ។

Manchester City ទំនង​ជា​នៅតែបន្តការរកគ្រាប់បាល់បន្ថែមទៀតនៅ​យប់​ថ្ងៃ​ពុធ​នេះ​ ដែល​ក្រុម​ម្ចាស់​ផ្ទះ​មិន​ស្គាល់​ចាញ់​សោះ​ ២៧​ ប្រកួតចុង​ក្រោយ​នៅទូទាំងការ​ប្រកួត​ទាំង​អស់​ ហើយក្នុងនោះពួកគេឈ្នះមិនតិចជាង ២២​ ប្រកួតឡើយ។ 

លើសពីនេះទៅទៀត Manchester City មិនដែលចាញ់ការប្រកួតក្នុងផ្ទះសោះ​ ២៥​ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ដោយក្នុងនោះពួកគេប្រកួតឈ្នះ ២០​ ប្រកួត។

រីឯ​ Real Madrid វិញ​ បានបន្ត​លទ្ធផល​ប្រកួត​មិន​ដែល​ចាញ់​សោះរហូតទៅដល់​ ១៥ ប្រកួត​នៅទូទាំងការ​ប្រកួត​ទាំង​អស់​ ហើយក្នុងនោះពួកគេ​ប្រកួតឈ្នះ​ ១០​ ប្រកួត។ 

ហើយ​ Real Madrid ប្រកួតចាញ់តែ​ ១​ ប្រកួតគត់​ក្នុងចំណោម​ ១៨​ ប្រកួតក្រៅដីកន្លងមក​ ប៉ុន្តែ​ក្នុងអំឡុងពេលនោះ​ Real ក៏បានប្រកួតឈ្នះ​ ១៣​ ប្រកួត​ផងដែរ​។ 

ការព្យាករណ៍​ :​ ជំនួបកន្លងមកបានឱ្យឃើញថា Manchester City ជាជម្រើសគួរជាទីពេញចិត្ត ខណៈដែលម្ចាស់ផ្ទះប្រកួតឈ្នះ​ ៥​ ប្រកួតក្នុងចំណោមជំនួប​ ៨​ ប្រកួតចុងក្រោយទល់និង Real Madrid​។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង