Borussia Dortmund បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ​

Borussia Dortmund បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ បន្ទាប់ពីបានប្រកួតឈ្នះ Atletico Madrid ក្នុងការប្រកួតជើងទីពីរដោយលទ្ធផល ៤-២ កាលពីថ្ងៃអង្គារ៍។

ដោយចាញ់ Atletico Madrid ក្នុងការប្រកួតជើងទីមួយដោយលទ្ធផល​ ២-១​ ក្នុងទីក្រុងម៉ាឌ្រីដ​ Dortmund បានផ្លាស់ប្តូរលទ្ធផលយ៉ាងឆាប់រហ័ស ដោយគ្រាប់បាល់របស់កីឡាករ​ Julian Brandt និងកីឡាករខ្ចីជើងពី Chelsea Ian Maatsen ក្នុងតង់ទីមួយ។​ 

ប៉ុន្តែ Atletico Madrid ធ្វើបាន ២-១ ដោយការតែតបាល់របស់កីឡាករ Mario Hermoso​ ។ បន្ទាប់មកកីឡាករ Angel Correa បានជួយឱ្យ Atletico Madrid តាមស្មើ​ ២-២ នៅនាទី៦៤។​ 

ប៉ុន្តែ Dortmund បាននាំមុខ​ ៣-២​ ជាថ្មី ដោយការតែតបាល់បញ្ចូលទីនៅនាទី៧១​ របស់កីឡាករ Niclas Fullkrug។ ៣នាទីក្រោយមក កីឡាករ Marcel Sabitzer បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះ​ ៤-២​ សម្រាប់ Dortmund ។ 

Dortmund នឹងឡើងទៅជួប Paris Saint-Germain សម្រាប់ការប្រជែងយកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley បន្ទាប់ពីក្រុមរបស់លោក Luis Enrique បានតាមមកពីក្រោយវាយបកឈ្នះ Barcelona ដោយលទ្ធផល​ ៤-១​ ។

សូមបញ្ជាក់ថា​ Dortmund មិន​បាន​ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ឡើយ​ ចាប់​តាំង​ពី​ពួក​គេ​បាន​បញ្ចប់​ត្រឹមជើងឯករង ​ក្នុង​ឆ្នាំ ២០១២-១៣​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង