ការប្រកួត Premier League ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ដែល Crystal Palace នឹងត្រូវប្រកួតជាមួយ Manchester City នៅកីឡដ្ឋាន Selhurst Park ។
បើទោះបីជាប្រកួតឈ្នះតែ ១ប្រកួតក្នុងចំណោម ៨ ប្រកួតកន្លងមកក៏ដោយ ក៏ Crystal Palace នៅតែអាចរក្សាបាននូវកៅអីសុវត្ថិភាពដោយមាន ៨ពិន្ទុ ឈរពីលើក្រុមបាតតារាងទាំងបី។
ខណៈដែលក្រុមរបស់លោក Oliver Glasner ប្រកួតឈ្នះត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៩ ប្រកួតចុងក្រោយសរុបនៅ Premier League ។
Manchester City នៅតែឈរនៅលេខ៣ក្នុងតារាង Premier League បន្ទាប់ពីប្រកួតឈ្នះ Aston Villa ៤-១នៅក្នុងទឹកដីកីឡដ្ឋាន Etihad កាលពីយប់ថ្ងៃពុធ។
យ៉ាងណាមិញ Manchester City បច្ចុប្បន្នមិនស្គាល់ចាញ់សោះ ១៥ ប្រកួតចុងក្រោយក្នុងលីគ ហើយក្នុងនោះពួកគេប្រកួតឈ្នះសរុប ១១ ប្រកួតផងដែរ។
ការព្យាករណ៍ : ២ ប្រកួតក្នុងចំណោមជំនួប ៣ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Over ២.៥ គ្រាប់ ដូច្នេះជម្រើសគ្រាប់បាល់ក៏គួរឱ្យទាក់ទាញផងដែរ សម្រាប់ការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ ដោយមានគ្រាប់បាល់ Over ២.៥ គ្រាប់៕