ការប្រកួត Premier League ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ដែល Liverpool នឹងត្រូវប្រកួតជាមួយ Sheffield United នៅកីឡដ្ឋាន Anfield។
Liverpool ត្រូវបានចាញ់តែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២២ ប្រកួតកន្លងមក ដោយក្នុងនោះឈ្នះ ១៥ ប្រកួត ហើយ ១៣ប្រកួតក្នុងចំណោម ២២ប្រកួតនេះ ក៏មានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់ ឬច្រើនជាងនេះផងដែរ។
លើសពីនេះ កីឡដ្ឋាន Anfield នៅតែជាទីលានប្រកួតដ៏ខ្លាំងមួយសម្រាប់ Liverpool ក្នុងរដូវកាលនេះ ខណៈដែលក្រុមហង្សក្រហមនៅតែមិនស្គាល់ចាញ់ការប្រកួតក្នុងទឹកដីខ្លួនឯងនៅឡើយទេ ដោយប្រកួតឈ្នះ ១២ ក្នុងចំណោម ១៥ ប្រកួតក្នុងផ្ទះរហូតមកទល់ពេលបច្ចុប្បន្ននៃដូវកាលនេះ។
Sheffield United ទំនងជានៅតែលំបាកនឹងងើបឡើងវិញ បន្ទាប់ពីភ្លាត់បាត់បង់ការនាំមុខ ៣-១ ទល់និង Fulham កាលពីថ្ងៃសៅរ៍ ដោយបញ្ចប់ត្រឹមស្មើ ៣-៣ ។
Sheffield United ប្រកួតឈ្នះតែ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ ប្រកួតចុងក្រោយ ហើយ ៨ ប្រកួតក្នុងចំណោម ១៤ ប្រកួតក្រៅដីរបស់ Sheffield United ក៏មានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ ឬច្រើនជាងនេះផងដែរ។
ការព្យាករណ៍ : យើងមិនអាចមើលរំលងជ័យជំនះដ៏សំខាន់សម្រាប់ Liverpool នៅយប់ថ្ងៃព្រហស្បតិ៍នេះបានទេ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Liverpool ឈ្នះ៕