ព្យាករណ៍គូ​ Manchester City vs Aston Villa ថ្ងៃទី៣មេសា

ការប្រកួត​ Premier League ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ដែល​ Manchester City នឹងត្រូវប្រកួតជាមួយ​ Aston Villa នៅកីឡដ្ឋាន​​ Etihad។  

តាម​ពិត ក្រុម​ចុង​ក្រោយ​ដែល​ធ្លាប់ប្រកួតឈ្នះ Manchester City​ គឺ Aston Villa ត្រឡប់​ទៅនៅ​ដើម​ខែ​ធ្នូ​ ដែល​ Aston Villa​ ឈ្នះ​ Manchester City​ ១-០​។

ថ្មីៗ​នេះ​ Manchester City ភាពខ្វះខាតនៃចំនួនគ្រាប់​បាល់​ស៊ុតបញ្ចូលទី​ ដោយបានស៊ុតបាល់បញ្ចូលទីច្រើនជាង​ ១​ គ្រាប់ត្រឹមតែ​ ១​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ៦​ប្រកួតចុងក្រោយក្នុងលីគ។

Manchester City មិនដែលចាញ់ការប្រកួតក្នុងផ្ទះទល់និង​ Aston Villa ឡើយចាប់តាំងពីខែកញ្ញា ឆ្នាំ២០១២ ដោយបានឈ្នះការប្រកួតទាំងអស់នៅកីឡដ្ឋាន Etihad ក្នុងជំនួបរវាងក្រុមទាំងពីរ។

រីឯ​ Aston Villa ចាប់​តាំង​ពី​ប្រកួតចាញ់ Tottenham ៤-០ ក្នុងផ្ទះមក ពួកគេបាន​វាយ​បក​វិញ​បាន​យ៉ាង​ល្អ។ ពួកគេបានយកឈ្នះ Ajax ៤-០ នៅកីឡដ្ឋាន Villa Park ស្មើ ១-១ នៅក្រៅដីទល់និង West Ham ហើយបន្ទាប់មកបានផ្តួល​Wolves នៅល្ងាចថ្ងៃសៅរ៍ក្នុងលទ្ធផល ២-០។

ជ័យជំនះនេះ ​បាន​ធ្វើ​ឱ្យ​ពួក​គេ​បន្ត​ឈរ​នៅ​លេខ​៤ ​ក្នុង​តារាង ដោយ​នាំ​មុខ​ Tottenham ចំនួន​ ៣​ពិន្ទុ និង​នាំមុខ​ Manchester United ចំនួន ១១​ពិន្ទុ ដែល​ក្រុមទាំង​ពីរ​មាន​មួយ​ប្រកួត​នៅក្នុង​ដៃ។

ការព្យាករណ៍​ :​ វាជាការប្រកួតដ៏ធំមួយរវាង Manchester City និង Aston Villa។ យ៉ាងណាមិញ ដោយ​ Aston Villa មិនអាចរកបាន​សូមបីតែ ១​ពិន្ទុ ពីកីឡដ្ឋាន Etihad ក្អស់រយៈពេល ១១​ឆ្នាំចុងក្រោយក្នុងលីគ ហើយនេះនឹងក្លាយជាការប្រកួតដ៏លំបាកបំផុតសម្រាប់ក្រុមភ្ញៀវ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង