ព្យាករណ៍គូ​ Arsenal vs Luton Town ថ្ងៃទី៣មេសា

ការប្រកួត​ Premier League ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ដែល​ Arsenal នឹងត្រូវប្រកួតជាមួយ​ Luton Town នៅកីឡដ្ឋាន​ Emirates។ 

ក្រុមកាំភ្លើងធំ Arsenal បានប្រកួតស្មើ ០-០ ក្រៅដីទល់និង Manchester City កាលចុងសប្តាហ៍ ដែលជាការបាត់បង់ពិន្ទុដំបូងក្នុងក្របខ័ណ្ឌ Premier League រដូវកាលឆ្នាំ២០២៤ ហើយវាបានធ្វើឱ្យពួកគេត្រូវតាមពីក្រោយ Liverpool ២​ ពិន្ទុក្នុងតារាង។

Arsenal មានទម្រង់លេងយ៉ាងល្អថ្មីៗនេះ ហើយលទ្ធផលស្មើជាមួយ City គឺជាលទ្ធផលដ៏ល្អមួយផងដែរ។ លើសពីនេះ​ ក្រុម​កាំភ្លើង​ធំ​មាន​ចំនួនគ្រាប់​បាល់​ស៊ុតបញ្ចូលទីខុស​គ្នា​ល្អ​បំផុត​ក្នុងលីគ ជាមួយ​នឹងចំនួន +៤៦ គ្រាប់​ ដែល​ច្រើនជាងក្រុម​ឈរកំពូល​តារាង Liverpool​ ដល់ទៅ​ ៦​ គ្រាប់ និងច្រើនជាង City ដែលកំពុងឈរលេខ៣​ ចំនួន​ ១១​ គ្រាប់។ 

ភាពអសមត្ថរបស់ Luton Town ដើម្បីបន្តការនាំមុខលើគូប្រកួតបានធ្វើឱ្យពួកគេខាតបង់យ៉ាងខ្លាំង នៅក្នុងប៉ុន្មានប្រកួតថ្មីៗនេះ។ ដោយ​ Luton បាន​បាត់បង់ជ័យ​ជំនះលើគូប្រកួត​ ៣​ ប្រកួត​ចុង​ក្រោយ​ក្រៅដី​។ 

ប្រសិនបើ Luton អាចគ្រប់គ្រងត្រឹមតែស្មើនៅក្នុងហ្គេមទាំងនោះ នោះពួកគេនឹងចេញផុតពីតំបន់កាត់ចោលដោយនាំមុខ Nottingham Forest ដែលកំពុងឈរពីលើពួកគេដោយសារគ្រាប់បាល់ខុសគ្នា។

ការព្យាករណ៍​ :​ ជ័យជំនះសម្រាប់ Arsenal ហាក់ដូចជាទំនងជានឹងកើតឡើងភាគច្រើន ហើយការប្រកួតដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ក៏ហាក់ដូចជានឹងកើតឡើងសម្រាប់ក្រុមទាំងពីរផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​​ Arsenal ឈ្នះ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង