Chelsea មានគោលបំណងក្នុងការដាក់លក់ Reece James និង Conor Gallagher នៅរដូវក្តៅនេះ ក្នុងលក្ខខណ្ឌធ្វើឱ្យក្លឹបអាចទទួលស្ថេរភាពនៃច្បាប់ Financial Fair Play ។
នេះបើតាមការចុះផ្សាយរបស់កាសែត The Times ដែលអះអាងថា ក្រុមតោខៀវ Chelsea មានគោលបំណងស្វែងរកទឹកប្រាក់ឱ្យបានជាង ១០០លានផោន ដោយបាននិយាយថា ប្រធានក្រុម James តែម្នាក់ឯងមានតម្លៃ ៦០លានផោ។
James ដែលស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៨ មានវត្តមានក្នុងការប្រកួតជាច្រើនជាងកីឡាករផ្សេងទៀត នៅក្នុងក្រុមបច្ចុប្បន្នរបស់លោក Mauricio Pochettino។ តម្លៃផ្ទេរ ៦០លានផោន ត្រូវបានគេយល់ថាត្រូវបានកំណត់គោលដៅពីក្លឹបជាច្រើន។
រីឯ Gallagher ត្រូវបានក្លឹប Premier League មួយចំនួនដេញតាមដូចជា West Ham United និង Tottenham Hotspur ក្នុងចំណោមក្លឹបដែលសរសើរចំពោះកីឡាករវ័យ ២៤ឆ្នាំ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើកណ្តាលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥ ហើយ Chelsea ប្រឈមនឹងការបាត់បង់កីឡាកររូបនេះ ដោយឥតគិតថ្លៃ ប្រសិនបើក្លឹបបរាជ័យលើការលក់ ឬចុះកិច្ចសន្យាថ្មី ដោយ Gallagher កំពុងតែស្វែងរកលក្ខខណ្ឌដែលល្អប្រសើរជាងពេលបច្ចុប្បន្ន៕