ព្យាករណ៍គូ​ Manchester City vs Arsenal ថ្ងៃទី៣១មីនា

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ដែល​ Manchester City នឹងត្រូវប្រកួតជាមួយ​ Arsenal នៅកីឡដ្ឋាន​​ Etihad។  

Manchester City តាមពីក្រោយគូប្រកួតថ្ងៃអាទិត្យនេះតែ​ ១ ពិន្ទុប៉ុណ្ណោះ ដោយសារលទ្ធផលប្រកួតមិនដែលចាញ់ ១៣​ ប្រកួតដ៏រឹងមាំ និងគួរឱ្យចាប់អារម្មណ៍ ដែលរួមបញ្ចូលទាំងជ័យជំនះមិនតិចជាង ១០ ប្រកួត។ 

ក៏ដូចជា Liverpool ផងនោះ Manchester City មិនស្គាល់ចាញ់នៅក្នុងផ្ទះទេរដូវកាលនេះ ដោយប្រកួតឈ្នះ ១០​ ប្រកួតក្នុងចំណោម ១៤ ប្រកួតក្នុងទឹកដីកីឡដ្ឋាន Etihad របស់ពួកគេ។

រីឯ​ Arsenal បន្ត​ការ​ប្រកួតឈ្នះ​ដ៏​ល្អឥតខ្ចោះ​ដល់​ទៅ​ ៨​ ប្រកួត​ជាប់ៗគ្នា​។​ ចំណុចដែលសំខាន់បង្ហាញថា Arsenal ប្រកួតចាញ់តែ​ ៣​ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៧ ប្រកួតចុងក្រោយ ដោយប្រកួតឈ្នះមិនតិចជាង ១៣​ ប្រកួតឡើយ។ 

លើសពីនេះទៅទៀត​ Arsenal ក៏បានប្រកួតឈ្នះក្រៅដី ៤ ប្រកួតចុងក្រោយជាប់ៗគ្នាផងដែរ។ 

ការព្យាករណ៍​ :​ Manchester City បានប្រកួតឈ្នះគ្រប់ជំនួប​ ៨​ ប្រកួតលើកមុនទល់និង​ Arsenal បើគិតតាំងពីរដូវកាលមុន​ ប៉ុន្តែ Arsenal បានប្រកួតឈ្នះជំនួប​ ២​ ប្រកួតចុងក្រោយ​ គិតទាំងជ័យជំនះ ១-០ នៅកីឡដ្ឋាន Emirates។ ដូច្នេះការប្រកួតដ៏តឹងតែង និងមានគ្រាប់បាល់តិចក៏អាចនឹងកើតឡើងក្នុងការប្រកួតនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Under ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង