ព្យាករណ៍គូ​ Liverpool vs Brighton ថ្ងៃទី៣១មីនា

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ដែល​ Liverpool នឹងត្រូវប្រកួតជាមួយ​ Brighton នៅកីឡដ្ឋាន​ Anfield ។  

ក្រុមហង្សក្រហម Liverpool ប្រកួតឈ្នះមិនតិចជាង ១៩​ ប្រកួតឡើយ ក្នុងចំណោមការប្រកួតសរុប​ ២៨​ ប្រកួតដែលបានលេងរហូតមកទល់ពេលនេះ។

ចំណុចដែលសំខាន់បង្ហាញថា Liverpool ប្រកួតចាញ់តែ​២​ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយចាញ់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍ពីរគឺ Tottenham និង Arsenal។

រីឯលទ្ធផល​ជា​រួម​របស់ក្រុម​ភ្ញៀវ​ Brighton វិញ​ បានឱ្យឃើញថា ពួកគេប្រកួតឈ្នះតែ​ ៤​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១៣​ ប្រកួតចុង​ក្រោយ​។

លទ្ធផល​ប្រកួតក្រៅដីហាក់បន្តភាពឈឺក្បាល​យ៉ាង​ខ្លាំង​សម្រាប់​លោក Roberto de Zerbi ខណៈ​ដែល​ Brighton ប្រកួតឈ្នះត្រឹម​តែ​ ១​ ប្រកួតគត់​ក្នុងចំណោម​ ៨​ ប្រកួត​ចុងក្រោយក្រៅ​ដី​។ 

ការព្យាករណ៍​ :​ Liverpool ត្រូវ​បាន​គេ​កំណត់​​ជា​ក្រុម​ដែល​ប្រាកដជាអាចនឹងដណ្តើម​យក​ជ័យជំនះនៅថ្ងៃ​អាទិត្យ​នេះ​ ទល់​និង​ Brighton ដែល​ជាក្រុមមានលទ្ធផលប្រកួតក្រៅដីមិន​ល្អ ហើយ​ក្រុម​ម្ចាស់​ផ្ទះ​ក៏​អាច​នឹង​ឈ្នះ​ដោយមិន​មានរបូតគ្រាប់បាល់ផង​ដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង