ការប្រកួត Premier League ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ដែល Brentford នឹងត្រូវប្រកួតជាមួយ Manchester United នៅកីឡដ្ឋាន Gtech Community ។
ដំណើរការប្រកួតដ៏គួរឱ្យសោកសៅដោយឈ្នះតែ ៣ ប្រកួត និងស្មើ ១ ប្រកួតក្នុងចំណោម ១៨ ប្រកួតចុងក្រោយបានធ្វើឱ្យ Brentford កាន់ធ្លាក់ចុះពីតារាងគួរឱ្យកត់សម្គាល់ ហើយឥឡូវនេះពួកគេស្ថិតកាន់តែជិតដល់តំបត់កាត់ចោល។
ការប្រកួតដែលមានទំនោរនៃចំនួនគ្រាប់បាល់ស៊ុតបញ្ចូលច្រើនក្នុងជំនួបទល់និង Manchester United នៅចុងសប្តាហ៍នេះ ដោយលទ្ធផលក្រុមទាំងពីរបានស៊ុតបញ្ចូលទីគ្នាកើតឡើង ៥ ក្នុងចំណោម ៦ ប្រកួតរបស់ Brentford ។
ទម្រង់លេងថ្មីៗនេះរបស់ Manchester United ហាក់មានភាពល្អប្រសើរឡើង ហើយទម្រង់លេងក្រៅដីបានឱ្យឃេីញថាឈ្នះ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយ គឺជាការបង្ហាញដ៏រឹងមាំ ជាពិសេសគឺប្រកួតចាញ់តែ ១ ប្រកួតគត់ក្រៅដីគឺចាញ់ Manchester City ។
ការស៊ុតបញ្ចូលទីរបស់ United ក៏មានភាពល្អប្រសើរផងដែរថ្មីៗនេះ។ ក្នុង ៩ ប្រកួតចុងក្រោយ ពួកគេរកបាន ២០ គ្រាប់ និងរបូត ១៣ គ្រាប់។ United បានបង្ហាញយ៉ាងគ្រប់គ្រាន់ក្នុងការប្រកួតក្រៅដី ៥ ឬ ៦ ប្រកួតចុងក្រោយ ថាពួកគេគឺជាក្រុមដែលគួរជាទីពេញចិត្ត ដើម្បីឈ្នះការប្រកួតនៅយប់ថ្ងៃសៅរ៍នេះ។
ការព្យាករណ៍ : ប្រកួតចាញ់ ៥ ប្រកួតក្នុងចំណោម ៦ ប្រកួត និងឈ្នះតែ ៣ ប្រកួតក្នុងចំណោម ១៨ ប្រកួតចុងក្រោយ ដែលក្នុងនោះចាញ់ ១៤ ប្រកួត វាជារដូវកាលដ៏លំបាកមួយសម្រាប់ Brentford ដែលត្រូវមកជួបជាមួយ Manchester United ដែលមានទម្រង់លេងក្រៅដីល្អថ្មីៗនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester United ឈ្នះ៕