ការប្រកួត Premier League ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ដែល Chelsea នឹងត្រូវប្រកួតជាមួយ Burnley នៅកីឡដ្ឋាន Stamford Bridge ។
ក្រុមតោខៀវ Chelsea បានប្រកួតឈ្នះ Newcastle United ៣-២ ក្នុងផ្ទះមុនពេលការសម្រាកអន្តរជាតិ ដែលធ្វើឱ្យពួកគេទទួលបានចំនួនប្រកួតមិនដែលចាញ់ដល់ទៅ ៤ ប្រកួត។
ចំណុចសំខាន់បង្ហាញថា Chelsea ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ ប្រកួតចុងក្រោយក្នុងលីគ ដែលក្នុងនោះក៏បូករួមជាមួយនឹងជ័យជំនះ ៥ ប្រកួត ហើយពួកគេក៏ប្រកួតឈ្នះ ៥ ប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយនៅកីឡដ្ឋាន Stamford Bridge ផងដែរ។
រីឯ Burnley រកបាន ៣ ពិន្ទុដ៏កម្រកាលដោយបានប្រកួតឈ្នះ Brentford ២-១ ក្នុងផ្ទះកាលពីប្រកួតមុន ដែលបានរក្សាគម្លាតពួកគេពីតំបន់សុវត្ថិភាព ៥ ពិន្ទុ។
លើសពីនេះទៅទៀត Burnley បានប្រកួតឈ្នះតែ ១ ប្រកួតគត់ក្នុងចំណោម ១១ប្រកួតចុងក្រោយក្នុងលីគ ហើយក្នុងនោះពួកគេប្រកួតចាញ់សរុប ៧ ប្រកួតផងដែរ។
ការព្យាករណ៍ : Chelsea មិនដែលប្រកួតចាញ់ Burnley ក្នុងជំនួប ១០ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ដោយឈ្នះមិនតិចជាង ៨ ប្រកួតឡើយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Chelsea ឈ្នះ៕