ព្យាករណ៍គូ​ Newcastle United vs West Ham ថ្ងៃទី៣០មីនា

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ដែល​ Newcastle​ United នឹងត្រូវប្រកួតជាមួយ​ West Ham នៅកីឡដ្ឋាន​ St James' Park ​​​។ 

ក្រុមម្ចាស់ផ្ទះថ្មីៗនេះ បានប្រកួតឈ្នះលើ Aston Villa, Nottingham Forest និង Wolves ប៉ុន្តែ Newcastle ក៏បានប្រកួតចាញ់​ ៦​ ប្រកួតក្នុងចំណោម​ ១១​ ប្រកួតចុងក្រោយក្នុងលីគ ដែលច្រើនជាងជ័យជំនះថ្មីៗរបស់ពួកគេទៅទៀត។

ចំណុចដែលសំខាន់បង្ហាញថា ក្រុមរបស់លោក Eddie Howe ប្រកួតចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១២​ ប្រកួតក្នុងផ្ទះចុងក្រោយ ដោយក្នុងនោះឈ្នះមាន​ ៨​ ប្រកួត។

រីឯ​ West Ham បានយកឈ្នះលើ Brentford និង Everton ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមជាមួយនឹងការរកបានពិន្ទុពីប្រកួតស្មើជាមួយ Burnley និង Aston Villa ផងដែរ។

លទ្ធផល និងទម្រង់លេងក្រៅផ្ទះ ថ្វីត្បិតតែបន្តមានភាពស្រពិចស្រពិលបន្តិច ដោយ West Ham ប្រកួតឈ្នះត្រឹមតែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ៦​ ប្រកួតចុងក្រោយក្រៅដី រួមជាមួយនឹងចាញ់​ ៣​ ប្រកួត។

ការព្យាករណ៍​ :​ Newcastle United បានប្រកួតចាញ់​ West Ham តែម្តងគត់ក្នុងជំនួប ១០​ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​​ Newcastle United​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង