ប្រេស៊ីល នឹងត្រូវប្រកួតជាមួយ អេស្ប៉ាញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសប្តាហ៍នេះ ក្រោមពាក្យស្លោក "One Skin" ជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍។
Vinicius Jr បានស្រក់ទឹកភ្នែក នៅពេលគាត់និយាយអំពីបញ្ហា នៃការរើសអើងជាតិសាសន៍ ដែលគាត់បានប្រឈមមុខនៅក្នុងកីឡាបាល់ទាត់ ដែលកំពុងធ្វើឱ្យគាត់បាត់បង់ "ការចង់លេង" ការប្រកួតរបស់គាត់។
នៅក្នុងសន្និសីទសារព័ត៌មានដ៏រំជួលចិត្តមួយ Vinicius បានស្រក់ទឹកភ្នែកនៅពេលដែលគាត់បានឆ្លើយសំណួរ អំពីការរើសអើងជាតិសាសន៍ និងបញ្ហាដែលបានកើតឡើងចំពោះរូបគាត់។
កីឡាករវ័យ ២៣ឆ្នាំ នឹងមានវត្តមានសម្រាប់ ប្រេស៊ីល នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃអង្គារនេះ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ អេស្ប៉ាញ ដែលនឹងត្រូវលេងក្រោមពាក្យស្លោក "One Skin" ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធប្រេស៊ីល និង Real Madrid កីឡាករ Vinicius ត្រូវបានទទួលរងនូវការរំលោភបំពាន នៃការរើសអើងជាតិសាសន៍នៅកីឡដ្ឋានជាច្រើនជុំវិញប្រទេសអេស្ប៉ាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕