កីឡាករ Cristiano Ronaldo វ័យ ៣៧ឆ្នាំ បានស៊ុតបញ្ចូលទី ៣គ្រាប់ទល់នឹងក្រុម Tottenham ដើម្បីបង្កើនក្តីសង្ឃឹមរបស់ក្រុមក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នៅរដូវកាលនេះ។
គ្រូបង្វឹករបស់ក្រុម Manchester United លោក Ralf Rangnick បាននិយាយថា Cristiano Ronaldo អាចជា "ម៉ាស៊ីន" មួយរបស់ក្រុម បន្ទាប់ពីគាត់ស៊ុតបានបីគ្រាប់ទល់នឹង Tottenham កាលពីថ្ងៃសៅរ៍។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ជាផ្កាយមួយដួង ក្នុងការបង្ហាញខ្លួនដែលជួយឱ្យបិសាចក្រហម បានយកឈ្នះក្នុងលទ្ធផល ៣-២ ក្នុងការប្រកួត Premier League ក្នុងកីឡដ្ឋាន Old Trafford។
United បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៥ ក្នុងតារាង ហើយនៅតែស្ថិតក្នុងការប្រជែងដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងបួន ក្នុងលីក។ លើសពីនេះ លោក Rangnic និយាយថា Ronaldo គឺជាកម្លាំងជំរុញមួយដ៏សំខាន់ នៅក្នុងក្រុម៕ ប្រភព៖ Goal