សារព័ត៌មាន The Daily Star ជឿជាក់ថា ក្លឹបនៅ Bundesliga មួយចំនួនអាចធ្វើការផ្លាស់ប្តូរសម្រាប់លោក Erik ten Hag ប្រសិនបើគាត់ចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។
ជាមួយនឹងសម្ពាធរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ បច្ចុប្បន្នកំពុងតែប្រឈម ក្នុងនោះ Bayer Leverkusen, Stuttgart និង Bayern Munich សុទ្ធតែក្លឹបដែលចាប់អារម្មណ៍លើរូបគាត់។
លោក Ten Hag ត្រូវតែយកឱ្យបានកៅអីប្រកួតនៅក្របខ័ណ្ឌ Champions League ដើម្បីមានឱកាសបន្តដឹកនាំ Manchester United ស្របពេលដែលលោក Sir. Jim Ratcliffe បានកំណត់គោលដៅលោក Gareth Southgate ជាជម្រើសគ្រូបង្វឹកថ្មី ដើម្បីជំនួសដំណែងរូបគាត់។
Bayern Munich បាននិងកំពុងតាមដានលើស្ថានភាពលោក Ten Hag ហើយក៏មានការកោតសរសើរចំពោះគ្រូបង្វឹកវ័យ ៥៤ឆ្នាំរូបនេះផងដែរ បើទោះបីជាលោក Xabi Alonso នៅតែជាជម្រើសទី១របស់ពួកគេ ដើម្បីជំនួស Thomas Tuchel ដែលចាកចេញក៏ដោយ។
ប៉ុន្តែ Bayer Leverkusen និង VFB Stuttgart ក៏ពេញចិត្តចិត្តលើលោក Ten Hag ផងដែរ ហើយក៏មានបំណងឱ្យគាត់ត្រលប់ទៅការគ្រប់គ្រងវិញយ៉ាងឆាប់រហ័ស។ Leverkusen ត្រូវរកអ្នកជំនួសកន្លែង Alonso ដែលកំពុងទទួលបានការផ្តល់ជូនពី Bayern និង Liverpool ដែលចង់ឱ្យគាត់បន្តតំណែងរបស់លោក Jurgen Klopp នៅ Anfield៕